Ad Code

ក្រុមបាល់ទាត់​សឹង្ហ​បុរី រង់ចាំ​ពេល​ចាំ​ពេល​ជាង​២​ឆ្នាំ​ទើប​សង​សឹង​ម្ចាស់ផ្ទះ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ បានសម្រេច



​ក្រុមបាល់ទាត់​ជម្រើសជាតិ​សឹង្ហ​បុរី អាច​មក​សង​សឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា បានសម្រេច​ហើយ​ក្នុង​ទឹកដី​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​ជំនួប​មិត្តភាព​អន្តរជាតិ នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១៦ ខែតុលា ឆ្នាំ​២០១៨ ដោយ​លទ្ធផល​២​ទល់​១ ខណៈ​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ​ក្រុម​មួយ​នេះ​ធ្លាប់​រង​បរាជ័យ​ជា​លើកដំបូង ក្នុងចំណោម​ប្រកួត​រយៈពេល​៤៤​ឆ្នាំ​ចុងក្រោយ​រវាង​ក្រុម​ទាំង​២​។



សូម​បញ្ជាក់​ថា ​ការប្រកួត​ក្រោយ​ការ​កាត់សេចក្តី​ពី​សំណាក់​អាជ្ញាកណ្ដាល Thant Zin OO ជា​ជនជាតិ​មី​យ៉ាន់​ម៉ា ដែល​មាន​ទស្សនិកជន​ចូលរួម​ទស្សនា​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​នេះ កីឡាករ​ខាង​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា បា​នរក​គ្រាប់​បាល់​នាំ​មុខមុន​នៅ​នាទី​១៨ ក្នុង​តង់​ទី​១ ដោយ​បាល់​របូត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង ពី​សំណាក់​កីឡាករ Ho Wai Loon របស់​សឹង្ហ​បុរី​។ ចូល​ដល់​តង់​ទី​២ កីឡាករ Jacb Mahler រកបាន​ក្រុម​ភ្ញៀវ​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី​៦១ និង​១​គ្រាប់​ចុងក្រោយ របស់​សឹង្ហ​បុរី​រកបាន​ដោយ​កីឡាករ Ikhsan Fandi នៅ​នាទី​៧៤​។

បើ​រាប់​ពី​ជំនួប​រវាង​ក្រុម​កម្ពុជា និង​សឹង្ហ​បុរី កន្លងមក​តាំងពី​សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​ទាំង​២​បង្កើត​ក្រុម​ជម្រើសជាតិ​មក​គឺ​កម្ពុជា ធ្លាប់​ឈ្នះ​សឹង្ហ​បុរី តែ​២​ដង​គត់​គឺ​នៅ​ឆ្នាំ​១៩៧២ ម្តង​ដោយ​លទ្ធផល ៣​ទល់​០ នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី និង​លើក​ទី​២ ឈ្នះ​ម្តងទៀត​នៅ​ឆ្នាំ​២០១៦ ដោយ​លទ្ធផល ២​ទល់​១ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។



សូម​បញ្ជាក់​ថា ​ទាំង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​សឹង្ហ​បុរី សុទ្ធតែ​ពង្រឹង​បច្ចេកទេស​ដល់​កូនក្រុម​រៀងៗ​ខ្លួន​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018​។ បើ​និយាយ​ពី​ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មីយ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​ទី​ម័​រ​ខាងកើត​។ តាម​គម្រោងការ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​នឹងធ្វើ​ឡើ​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨​។

សម្រាប់​កម្មវិធី​ប្រកួត​ជម្រុះ​ពូ​ល A របស់​ក្រុម​កម្ពុជា វិញ​នឹង​ប្រកួត​បើកឆាក​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ ខណៈ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន រហូតដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ឡាវ នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ត្រូវធ្វើ​ដំណើរ​ទៅ​ប៉ះ​ម្ចាស់ផ្ទះ​វៀតណាម នៅ​ទីក្រុង​ហាណូយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu