Ad Code

បុរស​ជនជាតិ ប៉ា​គី​ស្ថាន ម្នាក់​បាន​យក​ថង់​ផ្លា​ស្ទិ​ក​ច្រក​ក្បាល​រួច​យក​ខ្សែ​ចង​ បណ្តាល​ឲ្យ​ថប់ដង្ហើម​ស្លាប់​ដោយ​ខ្លួនឯង



សៀមរាប​ ៖​ នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​បុរស​ជនជាតិ ប៉ា​គី​ស្ថាន​ម្នាក់ បាន​ធ្វើ​អត្តឃាត សម្លាប់​ខ្លួនឯង ដោយ​យក​ថង់​ផ្លា​ស្ទិ​ក ពណ៌​ស​ច្រក​ក្បាល​រួច​យក​ខ្សែ​ស្បែកជើង​ចង​រុំ​ព័ទ្ធ​ពីលើ​បណ្តាល​ឲ្យ​ថប់ដង្ហើម​ស្លាប់​ដោយ​ខ្លួនឯង នៅក្នុង​បន្ទប់​ជួល​។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​២២​ខែតុលា​ ឆ្នាំ​២០១៨​ ស្ថិតនៅ​ក្រុម​ទី​៣ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។



នគរបាល​មូលដ្ឋាន​បន្តថា បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ពី​ម្ចាស់​ផ្ទះជួល​ថា​មាន ជនបរទេស​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​នោះ​ក៏បាន​រាយការណ៍​សមត្ថ​កិច្ច​ចម្រុះ​ដើម្បី​ចុះ​មក​ពិនិត្យ​ជាក់ស្តែង​។

ជនរងគ្រោះ​មាន ឈ្មោះ Bhatti Kasar mahboob ភេទ​ប្រុស ឆ្នាំ​កើត 10 12 1969 ជនជាតិ ប៉ា​គី​ស្ថាន កាន់​លិខិតឆ្លងដែន​លេខ CK3174162 មុខរបរ​(​គ្មាន​)​។ តាម​ការ​សន្និដ្ឋាន របស់​នគរបាល​បច្ចេកទេស​កោសល្យវិច័យ​និង​លោកគ្រូ​ពេទ្យ​អម​សាលាដំបូង​បាន​ឲ្យ​ដឹងថា សព​នេះ​បាន​ស្លាប់​រយៈពេល​៣​ថ្ងៃ​មក​ហើយ ដោយសារ​ការធ្វើ អត្តឃាត ដោយ​ខ្លួនឯង​គឺ​យក​ថង់​ផ្លា​ស្ទិ​ក ពណ៌​ស ច្រក​ក្បាល​រួច​យក​ខ្សែ​ស្បែកជើង​ចង​រុំ​ព័ទ្ធ​ពីលើ​បណ្តាល​ឲ្យ​ថប់ដង្ហើម​ស្លាប់​ដោយ​ខ្លួនឯង​។ ជនរងគ្រោះ​មាន​សរសេរ​សំបុត្រ​២​សន្លឹក​ជា​ភាសា​អង់គ្លេស​ទុក​នៅក្នុង​បន្ទប់​។



បច្ចុប្បន្ន សាកសព​ត្រូវ​បាន​តម្កល់ទុក​បណ្តោះអាសន្ន នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​រង់ចាំ​ឯកសារ​ពី​ស្ថានទូត​និង រង់ចាំ​ក្រុម​គ្រួសារ​នៃ​សព​យកទៅ​ស្រុកកំណើត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu