Ad Code

ថ្នាំញៀន​៦៧​កញ្ចប់​និង​ជនសង្ស័យ​៨​នាក់ ត្រូវ​អាវុធហត្ថ​បញ្ជូន​ទៅ​តុលាការ



ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០៨​នាក់ រួមនឹង​ក្រាម​ពណ៌​ស​ថ្លា ៦៧​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ កាលពី​វេលា​ម៉ោង​០៨ និង​០០​នាទី​ព្រឹក ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៨។

អាវុធហត្ថ​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំងប្រុស​ស្រី​ទាំង ០៨​នាក់​នេះ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឫស្សី​កែវ ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨:១៥​នាទី នៅ​ចំណុច ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។



ពួកគេ​ទាំង ០៨​នាក់​នេះ រួមមាន​៖ ១/ ឈ្មោះ រ័ត្ន ឧ​ត្ត​ម ហៅ​ឧ​ត្ត​ម ភេទ​ប្រុស អាយុ ២២​ឆ្នាំ ,២/ ឈ្មោះ ចាន់ សុឃឿន ហៅ​ខ្មៅ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ,៣/ ឈ្មោះ ជា គា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ,៤/ ឈ្មោះ ស៊ឺ​ម វណ្ណា ហៅ​ធី​ង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ,៥/ ឈ្មោះ មួង សុខ​ទី ហៅ​ទី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ,៦/ ឈ្មោះ រិ​ន រ៉ុ​ត ហៅ​តួ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,៧/ ឈ្មោះ កែវ កល្យាណ ហៅ​សិលា ភេទ​ស្រី អាយុ ២០​ឆ្នាំ ,៨/ ឈ្មោះ ខ្លូត វាសនា ហៅ​ស្នា ភេទ​ស្រី អាយុ ២៥​ឆ្នាំ តាម​ការសាកសួរ របស់​សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពួកគេ​ទាំង ០៨​នាក់ ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា គ្រឿងញៀន​ទាំង ៦៧​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) គឺ​ពិតជា​របស់​ពួកគេ​ប្រាកដ​មែន ហើយ​គ្រឿងញៀន​ទាំងនោះ គឺ​សម្រាប់​ពួកគេ​យកទៅលក់​បន្ត និង​ប្រើប្រាស់​ខ្លួនឯង​ផង បន្ទាប់ពី​ទទួលបាន​ចម្លើយ​ពី​ពួកគេ​ខាងលើ​ហើយ ទើប​មន្ត្រី​ជំនាញ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​កសាង​សុំ​ណុំ​រឿង និង​បញ្ជូន​ពួកគេ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu