Ad Code

ក្រុម​ភ្នំពេញ​ក្រោ​ន ប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​គ្រូពេទ្យ​ផ្នែក​កាយសម្បទា ជនជាតិ​អង់គ្លេស



ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានប្រកាស​នៅលើ​វិ​ប​សាយ​ផ្លូវការ​របស់ខ្លួន​ថា ក្លិប​សម្រេច​ចែកផ្លូវ​ជាមួយ​គ្រូពេទ្យ​ផ្នែក​កាយសម្បទា របស់ខ្លួន​ដែលជា​ជនជាតិ​អង់គ្លេស​គឺ​លោក​Samuel Mannings ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៨​ថ្មីៗ​នេះ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្លិប​ធ្លាប់បាន​បញ្ជាក់ថា​លោក Samuel Mannings ដែល​មកពី​សកលវិទ្យា​ល័យ Hertfordshire សិក្សា​លើ​ផ្នែក Sports Therapy​។ លោក Samuel Mannings បាន​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន តាំងពី​ដើមឆ្នាំ​២០១៨ ដើម្បី​ធ្វើការ​លើ​ផ្នែក​វេជ្ជសាស្ត្រ ពោល​គឺមាន​តួនាទី​ក្នុងការ​ថែទាំ​សុខភាព​ក៏ដូចជា​ព្យាបាល​រាល់​បញ្ហា​ផ្សេងៗ​ដែល​កើតមាន​ឡើងលើ​កីឡាករ​ទាំង​ឈុត​ធំ​និង ក្រុមយុវជន​។ មួយវិញទៀត​លោក​គឺជា​ជំនួយការ​ផ្នែក​វេជ្ជសាស្ត្រ​និង ជា​អ្នក​បង្ការ​រាល់​ការរង​របួស​ផ្សេងៗ​របស់​កីឡាករ​លើ​ទីលាន​ផងដែរ​។



សូម​រំលឹក​ថា ​កាលពីដើម​ខែមករា ក្លិប​ភ្នំពេញ​ក្រោ​ន បាន​ចែកផ្លូវ​ជាមួយ​លោក Yuki Nakamura ដែលជា​គ្រូពេទ្យ​ជនជាតិ​របស់​ក្លិប​ក្រោយ​រួមរស់​ជាមួយគ្នា​បាន​រយៈពេល​៤​ខែ បន្ទាប់ពី​ចប់​រដូវ​កាល​ឆ្នាំ​២០១៧ ពោលគឺ​មុន​ដំណើរ​មកដល់​របស់លោក Samuel Mannings​។ ដូច្នេះ​នៅ​ពេល​នេះ​តំណែង​គ្រូពេទ្យ​ប្រចាំ​ក្រុម​និង​គ្រូបង្វឹក​អ្នកចាំទី​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន កំពុងតែ​ទំនេរ ខណៈ​គណៈកម្មការ​ការប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) នៅ​មិនទាន់​បានបញ្ជាក់​កាលបរិច្ឆេទ​នៃ​ការ​ចាប់ផ្តើម​រដូវ​កាល​ឆ្នាំ​២០១៩ នៅឡើយ​នោះទេ​។

​សូម​បញ្ជាក់​ថា ​នៅ​រដូវ​កាល​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​ភ្នំពេញ​ក្រោ​ន រក្សា​ចំណាត់ថ្នាក់​លេខ​៥​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១១​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៨​លើក​មាន​៣៦​ពិន្ទុ ពោល​គឺ​ចាញ់​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល រហូតដល់​២០​ពិន្ទុ​។ ភ្នំពេញ​ក្រោ​ន ទាត់​បញ្ចូល​ទី​គូប្រកួត​បាន​៤១​គ្រាប់ ហើយ​គេ​ទាត់​ចូល​វិញ​ចំនួន​៣៣​គ្រាប់​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​វិញ​ក្រុម​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​មកពី​ខេត្តសៀមរាប ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៤​ទល់​៣ ក្រោយ​ប្រកួត​ស្មើគ្នា​ទាំង​២​ជើង​៤​ទល់​៤៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu