ទាំងនេះគឺជាចំណុចក្តៅជាសកលមួយចំនួនដែលអាជ្ញាធរត្រូវតែធ្វើសកម្មភាពដើម្បីការពារ៖
កោះ BORACAY, ប្រទេស ហ្វីលីពីន
កោះរមណីយដ្ឋានដ៏ល្បីល្បាញបំផុតរបស់ប្រទេសហ្វីលីពីនមួយនេះបានបើកដំណើរការឡើងវិញនៅថ្ងៃសុក្របន្ទាប់ពីការសម្អាតរយៈពេល៦ខែដើម្បីជួសជុលការបំផ្លិចបំផ្លាញដែលបង្កឡើងដោយអ្នកទេសចរដ៏ច្រើនលើសលប់។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបញ្ជាឲ្យបិទកោះនេះកាលពីខែមេសាសម្រាប់កិច្ចខិតខំប្រឹងប្រែងដ៏ធំមួយដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដែលទន់ខ្សោយនិងបង្ក្រាបការអភិវឌ្ឍហួសកម្រិត។
កោះ BALI, ប្រទេស ឥណ្ឌូនេស៊ី
ក្រុមមន្ត្រីនៅកោះលំហែកាយដែលជាគោលដៅទេសចរណ៍កំពូលរបស់ប្រទេសឥណ្ឌូនេស៊ីមួយនេះបានប្រកាស “គ្រាអាសន្នសំរាម” កាលពីឆ្នាំមុនបន្ទាប់ពីឆ្នេរ Kuta ត្រូវបានលេបត្របាក់ដោយគំនរសំរាម។
ឥណ្ឌូនេស៊ីដែលជាប្រទេសទីពីរបន្ទាប់ពីចិនក្នុងនាមជាប្រទេសរួមចំណែកដ៏ធំបំផុតរបស់ពិភពលោកចំពោះកម្ទេចកម្ទីសមុទ្របានដាក់ពង្រាយអ្នកសម្អាតចំនួន៧០០នាក់និងរថយន្ត៣៥គ្រឿងដើម្បីយកចេញនូវសំរាមប្រមាណ១០០តោនជារៀងរាល់ថ្ងៃពីឆ្នេរ Kuta និងឆ្នេរដ៏ពេញនិយមពីរផ្សេងទៀតទៅកាន់កន្លែងចាក់សំរាមនៅក្បែរនោះ។
កោះ EASTER, ប្រទេស ឈីលី
ដោយត្រូវបានគេស្គាល់ដោយសារតែរូបចម្លាក់មនុស្សមានកម្ពស់រហូតដល់ទៅ១០ម៉ែត្រនោះ, កោះប៉ាស៊ីហ្វិកដាច់ស្រយ៉ាលមួយនេះបានកំណត់ចំនួនភ្ញៀវទេសចរនៅខែសីហាឆ្នាំនេះដោយសារតែការព្រួយបារម្ភលើនិរន្តរភាពបរិស្ថាននៅប្រទេស ឈីលី។
អ្នកទេសចរនៅដែលស្នាក់នៅលើកោះនេះត្រូវបានកាត់បន្ថយពី៩០ថ្ងៃមក៣០ថ្ងៃបន្ទាប់ពីប្រជាជនដែលមានអត្រាឧក្រិដ្ឋកម្មបានកើនឡើងទ្វេដងក្នុងរយៈពេលពីរបីទសវត្សរ៍មកនេះ។
ទីក្រុង DUBROVNIK, ប្រទេស ក្រូអាត
ទីក្រុង Dubrovnik បានមើលឃើញការមកដល់នៃនាវាទេសចរណ៍កាន់តែច្រើនបន្ទាប់ពីវាត្រូវបានគេប្រើជាទីតាំងមួយនៅក្នុងខ្សែភាពយន្ត “Game of Thrones” ដែលជាហេតុបណ្តាលឲ្យមានការកកស្ទះនៅពេលដែលអ្នកទេសចរបានធ្វើដំណើរផ្លូវត្រង់ដើម្បីថតរូប។
លោកអភិបាលក្រុង Mato Frankovic បានប្រាប់ AFP ថា អាជ្ញាធរមានផែនការកាត់បន្ថយចំនួននាវាទេសចរណ៍ដែលកំពុងចូលមកកាន់កំពង់ផែ Adriatic ខណៈកំពុងដាក់ពង្រាយកាមេរ៉ាដើម្បីរាប់ចំនួនមនុស្សដែលចូលក្នុងទីក្រុងចាស់មួយនេះ។
ទីក្រុង VENICE និង FLORENCE, ប្រទេស អ៊ីតាលី
អាជ្ញាធរទីក្រុង Venice កំពុងធ្វើការសាកល្បងប្រព័ន្ធមួយដែលអាចឲ្យភ្ញៀវទេសចរធ្វើការកក់ប្រសិនបើពួកគេចង់ទៅទីលាន Saint Mark's ដ៏ពេញនិយមក្នុងអំឡុងពេលមមាញឹក។
ពួកគេក៏ពិន័យភ្ញៀវទេសចរជាទឹកប្រាក់៥០០អឺរ៉ូ (៥៨៥ដុល្លារ) ផងដែរសម្រាប់ការងូតទឹកឬការហូបចុកនៅក្នុងប្រឡាយដ៏ល្បីល្បាញរបស់ទីក្រុងនេះ។
នៅទីក្រុង Florence, ក្រុមមន្ត្រីបានប្រើកន្លែងសាធារណៈដូចជាជណ្តើរវិហារដែលភ្ញៀវទេសចរជាច្រើនប្រមូលផ្តុំបរិភោគអាហារ។ គោលបំណងនេះគឺដើម្បីរារាំងមិនឲ្យមនុស្សអង្គុយលើផ្លូវដែលសើម។
MACHU PICCHU, ប្រទេស ប៉េរូ
អាជ្ញាធរប៉េរូបានបង្កើនការឃ្លាំមើលនៅទីក្រុងសតវត្សរ៍ទី១៥ក្នុងតំបន់ជួរភ្នំ Andes មួយនេះកាលពីឆ្នាំ២០១៤នៅពេលរូបភាពអាក្រាតកាយនិងស្នាមឆូតកាន់តែរីករាលដាល។
ភ្ញៀវទេសចរបានបង្ហោះរូបភាពអាក្រាតកាយរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលរដ្ឋាភិបាលបានពិពណ៌នាថាជា “ទង្វើមិនគោរព” ។
ឈូងសមុទ្រ MAYA, ប្រទេសថៃ
ឈូងសមុទ្រថៃដ៏ឆើតឆាយនៅក្នុងខ្សែភាពយន្ត “The Beach” មួយនេះត្រូវបានបិទដោយគ្មានកំណត់ពេលបើកវិញកាលពីថ្ងៃទី១ខែតុលាដើម្បីអនុញ្ញាតឲ្យវាមានភាពល្អប្រសើរឡើងវិញពីផលប៉ះពាល់នៃវិស័យទេសចរណ៍ដ៏ខ្លាំងក្លាបន្ទាប់ពីការសម្រាករយៈពេល៤ខែបានបរាជ័យដើម្បីបន្ធូរបន្ថយសំណឹកឆ្នេរនិងការបំពុល។
ភ្ញៀវទេសចរប្រហែល៥,០០០នាក់បានមកដល់តាមទូកជារៀងរាល់ថ្ងៃ៕ AFP
Source: Kampuchea Thmey Daily
0 Comments