Ad Code

លោក​អភិបាលខណ្ឌ​មានជ័យ​ដឹកនាំ​កម្លាំង​ចំរុះ​ចុះ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ជា​រៀងរាល់​យប់



ភ្នំ​ពេ​ញ ៖ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា​ ជា​រៀងរាល់​យប់​ពួកគាត់​តែងតែ​បានឃើញ​វត្តមាន​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​មានជ័យ​ ​ដឹកនាំ​កម្លាំង​ចំរុះ​ចុះ​ការពារ​សន្តិសុខ​តាម​បណ្តា​មូលដ្ឋាន​ដើម្បី​រក្សា​សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​។

ទាក់ទិន​ទៅ​នឹង​សកម្ម​ភាពចុះ​យាមល្បាត​ខាងលើ​នេះ ​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​បាន​មានប្រសាសន៍ថា​ ជា​រៀងរាល់​យប់​លោក​តែងតែ​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​យាមល្បាត​ការពារ​សន្តិសុខ​តាម​បណ្តា​សង្កាត់​ទាំង​៧​ ក្នុង​មូលដ្ឋាន​ខណ្ឌ​ពិតប្រាកដ​មែន​។

លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់​ទៀត​ថា ​ចំពោះ​ភារកិច្ច​ដែល​បម្រើ​ប្រជាពលរដ្ឋ​គឺ​លោក​មិន​ខ្លាច​នឿយហត់​និង​ប្រកាន់​ពេលវេលា​នោះ​ឡើយ​ ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បងប្អូន​ប្រជាពលរដ្ឋ​បាន​សម្រាន្ត​លក់​ស្រួល​និង​មិន​ព្រួយ​បារ​ម្ភ​នូវ​អំពើ​ចោរកម្ម លួច ឆក់ ប្លន់​នោះឡើយ។

លោក​ពេជ្រ កែវ​មុនី បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ​ចំពោះ​កិច្ចការ​ណា​ដែល​បងប្អូន​ប្រជាពលរដ្ឋ​លោក​ចង់បាន​នោះ​ពិសេស​កិច្ចការ​សន្តិសុខ​គឺ​លោក​បាន​ខិតខំ​បំពេញ​ដោយ​មិន​ខ្លាច​នឿយហត់​ទាំងថ្ងៃទាំងយប់​ដោយ​មិន​គិត​ពី​ពេលវេលា​យប់​ថ្ងៃ​ឡើយ​។ ការបែងចែក​កម្លាំង​ការពារ​សន្តិសុខ​តាម​បណ្តា​មូលដ្ឋាន​គឺ​ត្រូវបាន​បែងចែក​កម្លាំង​ចុះ​ល្បាត​តាម​ដងផ្លូវ​កម្លាំង​ពួនស្ទាក់​និង​កម្លាំង​មួយចំនួន​ដាក់​ប្រចាំការ​តាម​ទីស្នាក់ការ​ភូមិ សង្កាត់​និង​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​រង់ចាំ​ជួយ​អន្តរាគមន៍​ពេល​មាន​ហេតុការណ៍​អ្វី​កើតឡើង​។

ទន្ទឹម​នឹង​នេះ ​លោក​អភិបាលខណ្ឌ​មានជ័យ​បាន​សំដែង​ការ​អរគុណ​ដល់​កម្លាំងចំរុះ​របស់​ខណ្ឌ​ដែល​ខិតខំ​បំពេញការងារ​រក្សា​រស​ន្តិ​សុខ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មិន​ឲ្យ​មាន​ក្តី​ព្រួយ​បារ​ម្ភ​ពី​ការបាត់បង់​ទ្រព្យសម្បត្តិ​នោះ​ឡើយ​។​ ប្រជាពលរដ្ឋ​សូម​ធ្វើការ​កោត​សរសើរ​ដល់​ការខិតខំ​បំពេញការងារ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​របស់​លោក​អភិបាលខណ្ឌ​មានជ័យ​ដូច​សព្វថ្ងៃ​នេះ​ខ្លាំងណាស់​។​នេះ​ពិតជា​ថ្នាក់ដឹកនាំ​ដ៏​ល្អ​និង​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ​មែន​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu