Ad Code

សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តីពី "​បញ្ហា​ដីធ្លី និង​ការ​តស៊ូ​មតិ​របស់​សហគមន៍​"



ភ្នំពេញ​ ៖​ នៅវេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ នេះ សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​ស្តីពី "​បញ្ហាដីធ្លី និង​ការ​តស៊ូ​មតិ​របស់​សហគមន៍​" ដែល​កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល ដាយ​កូ​នៀ សិន​ធើ (Diakonia Center) ដោយមាន​អ្នកចូលរួម​ប្រមាណ ១០០​នាក់ ជា​តំណាង​សហគមន៍​ពី​តាម​បណ្តា រាជធានី ខេត្ត មួយចំនួន​។​

កម្មវិធី​នេះ​រៀបចំឡើង​ក្នុង​គោលបំណង ទី​១. ដើម្បី​ចែករំលែក​បញ្ហា​ប្រឈម​ផលប៉ះពាល់ ក្តីកង្វល់​ពាក់ព័ន្ធ​ទៅ​នឹង​វិវាទ​ដីធ្លី ការរំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស និង​ការបាត់បង់​ធនធាន ធម្មជាតិ តាម​សហគមន៍ និង​ខេត្ត នីមួយៗ​ក្នុងប្រទេស​កម្ពុជា ទី​២. ដើម្បី​ចែករំលែក​បទពិសោធន៍ និង​កិច្ច​អន្តរាគមន៍ ក្នុង​ដំណើរការ​ដោះស្រាយ បញ្ហាដីធ្លី និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ សុវត្ថិភាព​ស្បៀងអាហារ និង​ទី​៣. ដើម្បី​ជជែក​ពិភាក្សា​អំពើ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​លើ​លើ​យុ​ទ្ធនា​ការ "​គ្មាន​ដី គ្មាន​ជីវិត​" និង​ការរៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ ធ្នូ ឆ្នាំ​២០១៨ រួមគ្នា សំដៅ​ដល់​ការពង្រឹង​សាមគ្គីភាព​ក្នុងចំណោម​បណ្តាញ​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu