Ad Code

ទួរគី​និង​អាមេរិក​ជំរុញ​ទីក្រុង​រី​យ៉ា​ដ​ឲ្យ​ពន្យល់​ពី​ជោគវាសនា​នៃ​អ្នកកាសែត​ដែល​បាត់​ខ្លួន​



ប្រទេស​ទួរគី​និង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្កើន​សម្ពាធ​លើ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ឲ្យ​ពន្យល់​ពី​របៀប​ដែល​អ្នកកាសែត​ម្នាក់​បាត់​ខ្លួន​បន្ទាប់ពី​ចូល​ស្ថាន​កុងស៊ុល​របស់ខ្លួន​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​សប្តាហ៍​មុន ​ខណៈ​លោក​ប្រធានាធិបតី Recep Tayyip Erdogan បាន​អំពាវនាវ​ឲ្យ​មានការ​បញ្ចេញ​វីដេអូ​កាមេរ៉ា​សុវត្ថិភាព CCTV ពី​បេសកកម្ម​នេះ​។​

កាសែត Washington Post ដែល​លោក Khashoggi សរសេរ​អត្ថបទ​ឲ្យ​បាន​រាយការណ៍​ថា រាជទាយាទ​អារ៉ាប៊ីសាអ៊ូឌីត​ព្រះអង្គ Mohammed bin Salman បាន​បញ្ជា​ឲ្យ​មាន​ប្រតិបត្តិការ​មួយ​ដើម្បី “​ទាក់ទាញ​” អ្នកកាសែត​ដ៏​សំខាន់​ម្នាក់នេះ​ឲ្យ​ត្រឡប់មកផ្ទះ​វិញ​។​

លោក Khashoggi ដែលជា​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ហើយ​អត្ថបទ​របស់គាត់​បាន​រិះគន់​ព្រះអង្គម្ចាស់​អង្គ​នេះនោះ​គឺ​មិន​ត្រូវបាន​គេ​ឃើញ​ទេ​ចាប់តាំងពី​ថ្ងៃទី​២​ខែតុលា​មក​នៅពេលដែល​គាត់​ចូលទៅ​ស្ថាន​កុងស៊ុល​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ដើម្បី​ទទួលយក​ឯកសារ​ផ្លូវច្បាប់​សម្រាប់​អាពាហ៍ពិពាហ៍​របស់គាត់​។​

ក្រុមមន្ត្រី​ទួរគី​បាន​និយាយថា គាត់​ត្រូវបាន​សម្លាប់​ដោយ​ក្រុម​ធ្វើឃាត​មួយ​មាន​គ្នា​១៥​នាក់​ដែល​មកដល់​តាម​យន្តហោះ​ចំនួន​ពីរ​គ្រឿង​ប៉ុន្តែ​ក្រុង​រី​យ៉ា​ដ​បាន​បដិសេធ​ចំពោះ​ការអះអាង​នេះ​។​

លោក Erdogan បាន​ជំរុញ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត​ផ្តល់នូវ​រូបភាព​កាមេរ៉ា CCTV ដើម្បី​គាំទ្រ​ដល់​ការអះអាង​របស់ខ្លួន​ដែលថា លោក Khashoggi បាន​ចាក​ចេញពី​ស្ថាន​កុងស៊ុល​ដោយ​សុវត្ថិភាព​។ លោក​បញ្ជាក់ថា លោក​មិនបាន​រកឃើញថា ការបកស្រាយ​នាពេល​បច្ចុប្បន្ន​របស់​អា​រ៉ាប៊ីសាអ៊ូឌីត​គឺ​គ្រប់គ្រាន់​ទេ​។​

លោក​សួរថា “​តើ​អាចមាន​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព​នៅ​ស្ថាន​កុងស៊ុល​ឬ​ក្នុង​ស្ថានទូត​ទេ​? ”​។​
​ស្ថាន​កុងស៊ុល​បាន​និយាយថា កាមេរ៉ា CCTV មិន​ដំណើរការ​ទេ​នៅថ្ងៃនោះ​ហើយ​បាន​ច្រានចោល​ការអះអាង​អំពី​ករណី​ឃាតកម្ម​ថា “​គ្មាន​មូលដ្ឋាន​”​។​

ករណីនេះ​ក៏​គំរាមកំហែង​ផងដែរ​ដល់​ទំនាក់ទំនង​ដ៏​រឹងមាំ​ដែល​រដ្ឋបាល​របស់លោក Trump បាន​កសាងឡើង​ជាមួយ​នឹង​ព្រះអង្គម្ចាស់ Mohammed បន្ទាប់ពី​ព្រះអង្គ​ចង់​ប្រែក្លាយ​នគរ​អភិជន​សម្បូរ​ប្រេង​មួយ​នេះ​ទៅជា​មជ្ឈមណ្ឌល​សម្រាប់​ការច្នៃប្រឌិត​និង​កំណែទម្រង់​។​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​ដើម្បី​ឈានទៅដល់​ការដោះស្រាយ​បញ្ហា​នេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu