ភ្នំពេញ ៖ ជនជាតិចិនម្នាក់មិនដឹងជាប្រញាប់ទៅណាទេបានបើកឡានស៊េរីទំនើបម៉ាកLexus GX470 និងពាក់ស្លាកលេខខេមរភូមិន្ទលឿនដូចហោះបោះពួយជ្រុលទៅបុកបង្គោលស្លាកសញ្ញាមិត្តភាភាពកម្ពុជា អាមេរិក បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំទាំងឡាននិងបង្គោលនោះតែ សំណាងដែរដោយសារគ្មានអ្នករងគ្រោះថ្នាក់ដោយសារឧប្បត្តិហេតុនេះ ហើយករណីនេះបានកើតឡើង កាលពីវេលាម៉ោង៥និង៣៥នាទីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយវិថីសហព័ន្ធរុស្សីត្រង់ ចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក lexus GX470 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ05 2.2976 បើកបរដោយជនជាតិចិនម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតមកលិចបោះពួយយ៉ាងលឿន លុះដល់ចំណុចកើតហេតុដោយខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលចង្កូតទៅបុកនឹងបង្គោលនិមិត្តសញ្ញាមិត្តភាពកម្ពុជាអាមេរិក បណ្ដាលឲ្យបង្គោលនិមិត្តសញ្ញាកម្ពុជាអាមេរិកនោះរងការខូចខាត ចំណែករថយន្តក៏រងការខូចខាតមួយកំណាត់ផ្នែកខាងមុខផងដែរ តែសំណាងល្អដោសារគ្មានអ្នករងរបួស។
បច្ចុប្បន្ននេះនៅតាមដងផ្លូវសាធារណៈ គេតែងសង្កេតឃើញជនជាតិចិត្តបើកបររថយន្ដគ្រប់ប្រភេទលឿនៗណាស់ទោះបីផ្លូវចង្អៀតក្ដីក៏គេមិនចង់បន្ថយល្បឿនដែរ ពោលគឺខំវ៉ាគេជ្រែចុះឡើងដូចជាប្រញាប់គ្រប់ស្ទើរគ្រប់ពេល បើតាមមើលចិត្តរបស់គេបើកឡាននោះអាចហោះបានបានគេនឹងហោះមិនខាន ដោយសារតែបែបនេះហើយ ទើបតែងតែបង្កគ្រោះថ្នាក់ញឹកញាប់មិនដែលដាច់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការវាស់វែងរួចរាល់និងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments