Ad Code

សមត្ថកិច្ច កំណត់​មុខសញ្ញា​ឃើញ​ហើយ ករណី ចោរប្លន់​ធនាគារ អ អេ​ច ប៊ី ឥ​ណ្ដូ​ឆៃ​ណា



ភ្នំពេញ ៖ ក្រុមចោរ​ដែល​ចូល​ប្លន់​ធនាគារ អ អេ​ច ប៊ី ឥ​ណ្ដូ​ឆៃ​ណា នៅ​ម្ដុំ​សាលា​វ៉ាន់ដា តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ កន្លងទៅ ដោយ យកប្រាក់​អស់​ជាច្រើន ម៉ឺន​ដុល្លារ គិត​មកដល់ពេលនេះ ត្រូវបាន សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា បាន​ហើយ។

លោក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​គេហទំព័រ​ក្នុង មួយ ថា ករណី ក្រុមចោរ ចូល​ប្លន់ ធនាគារ អ អេ​ច ប៊ី ឥ​ណ្ដូ​ឆៃ​ណា សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ក្រុម​ចោរប្លន់​ធនាគារ​មួយចំនួន​ហើយ ប៉ុន្តែ​មិនទាន់​ចាត់វិធានការ ដោយ​ថា​សមត្ថកិច្ច​កំពុង​ប្រមូល​ភស្តុតាង​បន្ថែមទៀត​។ យ៉ាងណាក៏ដោយ លោក​សុំ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ចំពោះ​រឿងនេះ ដោយ​ថា​វា​ប៉ះពាល់​លទ្ធផល​ស៊ើបអង្កេត​។



លោក​ថា «​សុំទោស​ខ្ញុំ​មិនអាច​ប្រាប់​បានទេ​ជា​អ្នកណាៗ ព្រោះ​មុខសញ្ញា​ដែល​យើង​កំណត់​គ្រាន់តែ​ជាការ​សង្ស័យ​ទេ អត់​ប្រាប់​អ្នកណា​អ្នកនោះ​បានទេ​»​។

សូម​រំលឹក​ថា កាលពី​ម៉ោង ប្រមាណ​ជា​១​រសៀល ថ្ងៃទី​២៣ សីហា នៅមុខ សាលា​វ៉ាន់ដា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ម៉ៅ​សេង​ទុង សង្កាត់ សង្កាត់​ទំ​បន់​ទឹក ខណ្ឌ​ចំការ​មន។ ក្រុមចោរ​មួយ​ក្រុម​មាន​គ្នា​៦​នាក់ ប្រដាប់​ដោយ​កាំភ្លើង​ជាច្រើន​ដើម បាន​ចូល​ទៅ​ក្នុង​ធនាគារ RHB Indochina Bank (​អ អេ​ច ឥណ្ឌូ​ឆៃ​ណា​) ប្លន់​យក​លុយ អស់ ប្រមាណ​ជា​១០ម៉ឺន​ដុល្លារ បានសម្រេច ហើយ​នាំគ្នា គ្នា​ជិះ​គេចខ្លួន បាត់​ដោយ​សុ​វត្ថិភាព​បំផុត ខ​ណៈ​សមត្ថកិច្ច​មូលដ្ឋាន បាន​ត្រឹម​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ តែប៉ុណ្ណោះ។

យោង​តាម សន្តិសុខ យាម​កា​ពារ ធនាគារ RHB Indochina Bank (​អ អេ​ច ឥណ្ឌូ​ឆៃ​ណា​) បាន​ប្រាប់ សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ ខ​ណះ​ដែល​សន្តិសុខ កំពុង អង្គុយ​យាម ជា​ធម្មតា​នៅ​ក្រោម ឆ័ត្រ នៅមុខ ធនាគារ ក៏​ស្រាប់តែ ជនសង្ស័យ ស្លៀកពាក់​ស៊ីវិល បាន​ដើរ​មក​ក្បែរ សន្តិសុខ​រួច ធ្វើ សកម្មភាព ភ្ជង់​គ្រៀក សន្តិសុខ រួច​នាំ​ចូល​ទៅ ក្នុង​ធនាគារ ភ្ជង់​បុគ្គលិក ឲ្យ​ប្រមូល​លុយ​ឲ្យ​ពួកវា រួច​នាំគ្នា​រត់ចេញ ឡើង​ជិះ ម៉ូតូ បក្ស​ពួកវា ដែល​រង់ចាំ​នៅ​ក្បែរ​នោះ បាន​រត់ គេចខ្លួន បាត់​ដោយ​សុ​វត្ថិភាព។ ប្រភព​ដដែល​បន្ត​ថា សន្តិសុខ​និង​បុគ្គលិក មួយចំនួន​ត្រូវ​បាន​សមត្ថកិច្ច នាំ​យក​ទៅ​ធ្វើការ សាកសួរ ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ករណី​ប្លន់​នេះ មិនបាន​បង្ក​ឲ្យ​បុគ្គលិក​ធនាគារ​រង​របួស​អ្វី​នោះ​ទេ ប៉ុន្តែ ទឹកប្រាក់​ប្រមាណ​ជា ១០​ម៉ឺន​ដុល្លារ ​ត្រូវ​បាន​រាយការណ៍​ថា​ ត្រូវ​ក្រុម​ជនល្មើស​ប្លន់​យក​ទៅ បានសម្រេច។

​ក្រោយពី​មាន​ហេតុការណ៍​នេះ នៅ​ថ្ងៃទី​២៤ ខែសីហា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន អំពាវនាវ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ផ្សព្វផ្សាយ​ពី​វិធានការណ៍​ការពារ​នានា​ឲ្យ​បាន​ទូលំទូលាយ ក៏ដូចជា​ជួយ​ការពារ​សុវត្ថិភាព​គ្រឹះស្ថាន​របស់ខ្លួន​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu