Ad Code

កីឡាករ​George Bisan ចង់​បន្ត​អាជីព​ជាមួយ​ណាហ្គា​វើ​ល​ក្រោយ​ជួយ​ក្រុម​លើក​ពាន​និង​ឈ្នះ​ស្បែកជើង​មាស



កីឡាករ George Bisan​ជនជាតិ​នី​ហ្សេ​រី​យ៉ា​សមាជិក​របស់​ក្រុម​ណាហ្គា​វើ​ល បាន​ឈរ​នៅ​តំបន់​កំពូល​តារាង​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៨ នៃ​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ ឆ្នាំ​២០១៨ (Metfone Cambodian League 2018)​គឺ​រហូតដល់​២៨​គ្រាប់​ម្នាក់ឯង ខណៈ​កីឡាករ​រូប​នេះ​ក៏​ជា​ផ្នែក​មួយ​ដែល​បាន​ជួយ​ក្រុម​លើក​ពាន​ប្រចាំ​រដូវ​កាល​ផងដែរ​។



កីឡាករ​រូប​នេះ​បាន​លើក​ឡើង​ថា «​សម្រាប់​ខ្ញុំ​រឿង​បន្ត​អាជីព​នៅ​ណាហ្គា​វើ​ល គឺ​ស្រេច​តែ​លើ​កិច្ចសន្យា​រវាង​ខ្ញុំ​នឹង​ក្លិប​។ ប្រសិនបើ​អ្វី​ដែល​ពួកគេ​ផ្ដល់​ឲ្យ​ខ្ញុំ វា​សមស្រប​នោះ​។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា ខ្ញុំ​អាច​បន្ត​នៅ​ទី​នេះ​ទៀត ខ្ញុំ​សប្បាយចិត្ត​ក្នុង​ការលេង​ឲ្យ​ណាហ្គា​វើ​លដ៍​។ ជា​កន្លែង​ដ៏​ល្អ ជា​កន្លែង​ដ៏​រីករាយ​។ ការរួម​គ្នា នឹងធ្វើ​ឲ្យ​យើង​កាន់​តែ​ខ្លាំង​»​។

សរុប​គ្រាប់​ក្រោយ​បញ្ចប់​រដូវ​កាល​នេះ​ក្រុម​សមាជិក​ទាំង​១២​អាច​ទា​ត់ប​ញ្ជូ​ល​ទី​គ្នា​បាន​៤៩៥​គ្រាប់​។​គ្រាប់​បាល់​២៨​គ្រាប់​របស់​កីឡាករ George Bisan បាន​ទាត់​ចូល​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៦​គ្រាប់ (​ជើង​ទី​២​ចំនួន​១​គ្រាប់​) ហើយ​ទាត់​ចូល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៥​គ្រាប់ (​ជើង​ទី​២​ចំនួន​៤​គ្រាប់​) អគ្គីសនី​កម្ពុជា ៤​គ្រាប់ (​ជើង​ទី​១​ចំនួន​៣​គ្រាប់​) ទាត់​ចូល​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​, អាស៊ី​អឺរ៉ុប​, សូល​ទី​ឡូ​អង្គរ និង​ក្រសួងការពារជាតិ ចំនួន​៣​គ្រាប់ (​ជើង​ទី​២​ចំនួន​១​គ្រាប់​) ទាត់​ចូល​ក្រុម​វិសាខា ២​គ្រាប់ និង​ទាត់​ចូល​ក្រុម​ភ្នំពេញ​ក្រោ​ន​១​គ្រាប់​។



មុន​មកដល់​កម្ពុជា​នៅ​ឆ្នាំ ២០១២ កីឡាករ Bisan George លេង​បាល់​នៅ​ឈុត​យុវជន​ថ្នាល​មួយ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​។ មកដល់​កម្ពុជា​ដំបូង​គេ​នៅ​ឆ្នាំ​២០១២ រូបគេ​ចូល​ជា​សមាជិក​នៅក្នុង​ក្រុម​ចម្ការកៅស៊ូ​បឹងកេត (​បឹងកេត​អង្គរ​) ប៉ុន្ដែ​គ្រានោះ​ ត្រូវ​ក្លិប​ឆ្លាម​សមុទ្រ​ខ្ចី​ជើង​ជា​បណ្ដោះអាសន្ន​។ ចូល​ដល់​រដូវ​កាល​២០១៣ កីឡាករ​រូប​នេះ​បាន​ចូល​លេង​ឲ្យ​បឹងកេត​អង្គរ ពេញ​សិទ្ធិ ខណៈ​រដូវ​កាល ២០១៤ រូបគេ​បាន​ប្ដូរ​ទៅ​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន រហូតដល់​រដូវ​កាល ២០១៥ កន្លងទៅ​។ តែ​នៅ​ជើង​ទី​១​រដូវ​កាល​២០១៦ រូបគេ​បាន​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប Than Quảng Ninh F.C សមាជិក​ក្នុង​លី​ក​កំពូល​ប្រទេស​វៀតណាម ហើយ​ជើង​ទី​២​រូបគេ​បាន​ត្រឡប់​មកកាន់​កីឡដ្ឋាន RSN Stadium របស់​ភ្នំពេញ​ក្រោ​ន វិញ​។ ចូល​ដល់​រដូវ​កាល​ឆ្នាំ​២០១៧ រូបគេ​ចេញទៅ​ចូលរួម​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ក្នុង​ជើង​ទី​១ ហើយ​ជើង​ទី​២ បាន​បន្តទៅ​ចូលរួម​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង និង​ឆ្នាំ​២០១៨ បាន​ចូលរួម​ជាមួយ​ក្រុម​ណាហ្គា​វើ​ល វិញ​ម្តង​។

កីឡាករ​រូប​នេះ​ធ្លាប់​ជោគជ័យ​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន ក្រោយ​រួមរស់​រយៈពេល ២ ឆ្នាំ ពោលគឺ​គេ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ជើងឯក​លី​ក​កំពូល​កម្ពុជា ២ ឆ្នាំ​ជាប់​គ្នា នៅ​រដូវ​កាល ២០១៤ និង ២០១៥ ខណៈ​គ្រាប់​បាល់ ២ គ្រាប់​របស់​គេ​លើ​ក្រុម Hoang Anh Attapeu របស់​ឡាវ បាន​ជួយ​ភ្នំពេញ​ក្រោ​ន ឈ្នះ​ចំណាត់ថ្នាក់​លេខ ៣ ពានរង្វាន់ Toyota Mekong Club Championship 2014 ផងដែរ​។ ចំណែក​នៅ​ឆ្នាំ​២០១៨ នេះ​រូបគេ​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ណាហ្គា​វើ​ល ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៨ ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu