Ad Code

ឆក់​ទូរស័ព្ទ​របស់​ជនបរទេស​ភ្លាម​ កម្លាំង​តាម​ភ្លែត​ចាប់បាន​ម្នាក់​ និង ​រត់​រួច​៣​នាក់



ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់ ​ក្នុងចំណោម​បក្ខពួក​៤​នាក់​ ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​ជនបរទេស​ធ្វើដំណើរ​តាម​ម៉ូតូ​កង់​បី​បានសម្រេច​ហើយ ​ប៉ុន្តែ​រត់​មិន​រួច ត្រូវ​សមត្ថកិច្ច​ចាប់បាន កាលពី​វេលា​ម៉ោង ១០​និង​៤០​នាទី​ព្រឹក ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​មុខ​ស្ដូប​កម្ពុជា វៀតណាម ផ្លូវ​សុធារស ភូមិ​២ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មាន​បក្ខពួក​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង (​ម្នាក់​០១​គ្រឿង​) ដោយពេល​នោះ ជនសង្ស័យ​ម្នាក់ ដែល​ជិះ​ម៉ូតូ​ម៉ាក NEX ពណ៌​ស បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនជាតិ​បារាំង​ម្នាក់​ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ដែល​កំពុង​ជិះ​ម៉ូតូ​កង់​បី (​ម៉ូតូ​កង់​បី​ឥ​ណ្តា​) បានសម្រេច​ហើយ​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោ ហើយ​ត្រូវ​បាន​កម្លាំង​ល្បាត​របស់​ខណ្ឌដូនពេញ និង​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​ចតុមុខ រួម​ទាំង​សណ្តាប់​ធ្នាប់​សាលា​ខណ្ឌ​ដូនពេញ និង​កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដែល​នៅក្បែរ​នោះ​ឃើញ​ហេតុការណ៍ ក៏បាន​ដេញ​ប្រផាប់​ចាប់​ប្រ​ផី​ង បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់ ភ័យ​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​ ហើយ​បាន​ដួល​ម៉ូតូ នៅ​ចំណុច​វង្វង់​មូល​វិមានឯករាជ្យ ផ្លូវ​សុរា​ម្រឹត ភូមិ​៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បន្ទាប់មក​កម្លាំង​យើង​បាន​អន្តរាគមន៍​ភ្លាមៗ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​លី ជី​មី ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​បិទគូថ យក​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បី​ជៀសវាង​កំហឹង​ប្រជាពលរដ្ឋ។ ​ចំណែក​បក្ខពួក​ចំនួន​០៣​នាក់​ទៀត ​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​យក​ទូរស័ព្ទដៃ ដែល​ឆក់​បាន​ទៅជា​មួយ​។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​ជនសង្ស័យ ឈ្មោះ លី ជី​មី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១២២​អឺ​៤ ផ្លូវ​លេខ​១៣០ សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ ​វត្ថុ​តាង​ចាប់​យក​បាន​ម៉ូតូ​មួយគ្រឿង​ម៉ាក NEX ពណ៌​ស ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1GP 8394។ ​ចំណែក​ជនរងគ្រោះ ឈ្មោះ DUS SART ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​បារាំង មុខរបរ​ទេសចរណ៍ កាន់​លិខិតឆ្លងដែន​លេខ 15F21787 ស្នាក់នៅ​ណាហ្គា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​ និង​សម្ភារ​បាត់បង់ ទូរស័ព្ទ​ដៃ​មួយគ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៨ ពណ៌​ខ្មៅ (​ត្រូវ​ជនសង្ស័យ​ជា​បក្ខពួក​យក​ជិះ​គេចខ្លួន​)​បាត់​។

បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​កំពុង​កសាង​សំណុំ​ឯកសារ​ចាត់ការ​តាម​នីតិ​វិធី​។​ និង​បក្ខពួក​ដែល​នៅ​សេសសល់​កំពុង​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu