ភ្នំពេញ ៖ កាលពីរាត្រីថ្ងៃទី២០ តុលា សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញធ្វើដំណើរ ទស្សនាទីក្រុងអ៊ីស្តានប៊ុល តាមនាវាទេសចរណ៍លើផ្ទៃទឹកសមុទ្រ។
សូមបញ្ជាក់ដែរថា សាធារណរដ្ឋទួរគីមានផ្ទៃក្រឡាទំហំជាង៧៨៣ ពាន់គីឡូម៉ែត្រក្រឡា ដែលមានព្រំដែនជាប់ នឹងប្រទេស អាមេនីអាសៃបៃហ្សង់ ប៊ុលហ្ការី ហ្សកហ្សី ក្រិក អ៊ីរ៉ង់ អ៊ីរ៉ាក់ និងស៊ីរី និងមានប្រជាជនរស់នៅ ជាង៨០លាននាក់។ រដ្ឋធានីរបស់សាធារណរដ្ឋទួរគី គឺអង់ការ៉ា។
លើវិស័យសេដ្ឋកិច្ច សាធារណរដ្ឋទួរគី មាន GDP សរុប ២ពាន់ ១៧៣ទីលានដុល្លាអាមេរិក ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ៗមាន២ ម៉ឺន៦ពាន់៩០០ដុល្លា។ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧% ផលិតផលក្នុងស្រុកតាមវិស័យ ក្នុងនោះសេវាកម្មមានជាង៦១% ឧស្សាហកម្មជាង៣១% និងកសិកម្មមានជា៦%។ ការនាំចេញសំខាន់ៗរបស់ទួរគី គឺសម្លៀកបំពាក់ គ្រឿងម្ហូប ក្រណាត់ គ្រឿងដែក និងសម្ភារ:ដឹកជញ្ជូន ដោយឡែកសម្រាប់ការនាំចូលរួមមាន គ្រឿងម៉ាស៊ីន ប្រេង វត្ថុគីមី ផលិតផលពាក់ កណ្តាលសម្រេច និងសម្ភារៈដឹកជញ្ជូន។
លើទំនាក់ទំនងការទូតកម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយ ទួរគី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ ក្នុងនោះនៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៣ សាធារណរដ្ឋទួរគី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្ពុជាមានស្ថាន ឯកអគ្គកុងស៊ុលកិត្តិយសចំនួនពីរ នៅសាធារណរដ្ឋទួរគី ក្នុងនោះកម្ពុជាគ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន នៅទីក្រុងអង់ការ៉ា នៅឆ្នាំ២០១៩ខាងមុខផងដែរ៕
Source: Kampuchea Thmey Daily
0 Comments