Ad Code

ជិះ​ម៉ូតូ​វ៉ា​ឡាន​កុងតឺន័រ​មិន​ផុត​ទាក់​ដៃចង្កូត​ដួល​បោក​ក្បាល​កិន​ស្លាប់



ភ្នំពេញ ៖ បុរស​ម្នាក់​បែកក្បាល​ស្លា​ប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម បន្ទាប់ពី​ជិះ​ម៉ូតូ វ៉ា​ជែង​មិន​ផុត​ក៏​ទាក់​ដៃចង្កូត​ដួល​ចូល​កង់​រថយន្ត​កុង​តឺន័​របើក​ច្រាសទិស​គ្នា​បណ្ដាល​ឲ្យ​កិន​បែកក្បាល​ស្លាប់​ភ្លាម កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ ថ្ងៃទី​២២ ខែតុលា ​ឆ្នាំ​២០១៨ ​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ខាងលិច​អគ្គបញ្ជាការ​កងទ័ពជើងគោក​ភូមិ​ព្រៃ​បឹង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ​ជិះ​ម៉ូតូ ម៉ាក ZOOMER ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1GE-1902 ។ ចំណែក​រថយន្ត​កុង​តៃ​ន័​រ ម៉ាកហ៊ីយ៉ាន់​ដាយ ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-0949 ដឹកទំនិញ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បាន​ចុះ​គេចខ្លួនបាត់​។



តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុន​ពេល​កើតហេតុ ខណៈ​ដែល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ជនរងគ្រោះ​ជិះ​ម៉ូតូ​ធ្វើដំណើរ​ពី​កើ​តទៅ​លិច វ៉ា​ជែង​រថយន្ត​ខាង​មុខជា​បន្តបន្ទាប់ ដោយ​បើក​ចូល​បំណែក​ផ្លូវ​ម្ខាង​ទៀត លុះដល់​ចំណុច​ខាងលើ វ៉ា​មិន​ផុត ស្រាប់តែ​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​កុងតឺន័រ​ទើបបាន​ដួល​បោក​ក្បាល​ចូល​ក្រោម​កង់​រថយន្ដ​ខាងក្រោយ​ផ្នែក​ខាងឆ្វេង​បណ្តាល​ឲ្យ​កិន​ស្លាប់​បែកក្បាល​ស្លាប់ ក្នុង​ថ្លុកឈាម​តែម្តង ។​ពេលនោះ​ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល​អ្នកបើកបរ​រថយន្ត​បាន​ចត​ឈប់​ស្ងៀម​ហើយ​ចុះ​រត់គេច​ទៅ​បាត់ស្រមោល​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ និង​ ជំនាញ​ចុះទៅ​សម្រួល​ចរាចរណ៍​ជៀសវាង​កកស្ទះ ហើយ​ប្រគល់​ឲ្យ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ចំណែក​សាកសព​ត្រូវ សមត្ថកិច្ច​ពិនិត្យ​ស្លាកស្នាម​រួច បន្ត​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​ដើម្បី​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu