Ad Code

ផ្តល់​ពានរង្វាន់​អ្នកឈ្នះ យុទ្ធនាការ​ប្រឆាំងនឹង​ការប្រើប្រាស់ ភាសា​បង្កើត​ការ​ស្អប់ខ្ពើម​គ្នា ក្នុង​បណ្តាញ​សង្គម



ភ្នំពេញ​ ៖ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក ឡុង ឌី​ម៉​ង់ និង លោក Kim Sung-Whan អតីតរដ្ឋមន្ត្រី​ការបរទេស​កូរ៉េ បាន​ចូលរួម​កម្មវិធី ផ្តល់​ពានរង្វាន់​អ្នកឈ្នះ យុទ្ធនាការ​ប្រឆាំងនឹង​ការប្រើប្រាស់ ភាសា​បង្កើត​ការ ស្អប់ខ្ពើម​គ្នា​ក្នុង​បណ្តាញ​សង្គម និង​ប្រព័ន្ធ​នានា​ ដែល​ប្រើ​អ៊ីនធើណេត។ នេះ​បើ​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក របស់​លោក​ឡុង ឌី​ម៉​ង់ នា​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ។

ក្នុង​បណ្តាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក របស់លោក លោក ឡុង ឌី​ម៉​ង់ បាន​លើកឡើងថា “​ខ្ញុំ​ជាមួយនឹង​អតីត រដ្ឋមន្ត្រីការបរទេស​កូរ៉េ លោក​Kim Sung-Whan (​អាណត្តិ​ប្រធានាធិបតី Lee Myung-Bak) បាន​ចូលរួម​កម្មវិធី​ផ្តល់​ពានរង្វាន់ អ្នកឈ្នះ​យុទ្ធនាការ​ប្រឆាំងនឹង​ការប្រើប្រាស់ ភាសា​ដែល​បង្កើត​ការ​ស្អប់ខ្ពើម គ្នា​ក្នុង​បណ្តាញ​សង្គម និង​ប្រព័ន្ធ​នានា​ដែល​ប្រើ​អ៊ី​ន​ធើ​ណេ​ត​”​។​

លោក ឡុង ឌី​ម៉​ង់ បានបញ្ជាក់​ទៀតថា “​កូរ៉េ​ខ្លួនឯង​ដឹង​ច្បាស់​ណាស់​ពី ភាពគ្រោះថ្នាក់​នៃ​សង្គ្រាម​ដែល អាច​កើតឡើង​ភ្លាម​ដោយសារ​ភាសា នេះឯង​…​ជាក់ស្តែង​ពី​ការដែល​លោក ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បាន​ហៅ លោក​គីន​ជុង​អ៊ុន​ថា ជា កូនក្មេង​គ្រាប់បែក Little rocket man មកជា​ពាក្យ លង់​ស្នេហ៍​លោក​គីម​ជុង​អ៊ុន Falling in love ក្រោយពី​បាន​ជួប​ចរចារ​គ្នា និង​ក្រោយពី​បាន​អាន​​លិខិត​ផ្អែម ពី​គីម​ជុង​អ៊ុន​”៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu