ព្រឹត្តិការណ៍ដ៏កក្រើកសង្វៀនGanzberg Top Fighter របស់SEATV នៅយប់ថ្ងៃទី ១៣ ខែតុលា នេះ គឺជាជំនួបសងសឹករវាងអ្នកប្រដាល់ជើងខ្លាំងកម្ពុជាផាន់ គ្រាន់ ជាមួយជើងខ្លាំងថៃ Loom Leng ដែលប្រកួតគ្នាក្នុងទម្ងន់៦៣,៥០០គីឡូក្រាម។
ផាន់ គ្រាន់ ក្លិបពុទ្ធសេរីវង្សកីឡា ធ្លាប់ប្រកួតចាញ់ពិន្ទុLoom Leng កាលពីថ្ងៃទី២៩មេសា២០១៨ ក្នុងការប្រកួតផ្តាច់ព្រ័ត្រដណ្តើមជើងឯកខ្សែក្រវាត់ Barrley Black ដែលធ្វើអោយគេមិនអស់ចិត្តសុំសងសឹកវិញនៅពេលនេះ។
Loom Leng ធ្លាប់ជួបផាន់ គ្រាន់ ពីរលើកហើយ ដោយវាយឈ្នះទាំងពីរលើក តែការឈ្នះរបស់ Loom Leng លើផាន់ គ្រាន់នោះ គឺឈ្នះក្នុងលក្ខណះលំបាកប៉ុណ្ណោះ ។ ផាន់ គ្រាន់ល្អដៃ ឯ Loom Leng ល្អជើង ពួកគេសុទ្ធតែខ្លាចស្នៀតគ្នារៀងៗខ្លួន តែលើកនេះផាន់ គ្រាន់ គេត្រៀមខ្លួនបានល្អណាស់សម្រាប់ជំនួបសងសឹកនេះ ។
ផាន់ គ្រាន់ មានប្រវត្តិប្រកួតចំនួន១០៨ដង ឈ្នះ៩០ដង ចាញ់១៦ដងស្មើពិន្ទុ ២ដង។ ចំពោះ Loom Leng វិញមានប្រវត្តិប្រកួតចំនួន ៧៩ដង ឈ្នះ៦៦ដង ចាញ់១២ដង និងស្មើពិន្ទុ១ដង។ រវាងផាន់ គ្រាន់ និង Loom Leng ជួបគ្នាលើកនេះ មិនអាចទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ ? យ៉ាងណាជំនួបរវាងអ្នកប្រដាល់ទាំង២រូបលើកនេះ ប្រាកដជាតឹងតែងហើយ។
ចំពោះ ឌុន រដ្ឋា អ្នកប្រដាល់ជើងខ្លាំងក្លិបអេភូថងកីឡា ត្រូវគេផ្គូអោយជួបប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់Aboofazel ។ ឌុន រដ្ឋា និងអ្នកប្រដាល់អ៊ីរ៉ង់Aboofazel ប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៥ គីឡូក្រាម ។
នេះជាការជំនួបដ៏តឹងតែងបំផុតរវាងឌុន រដ្ឋា និង Aboofazel ព្រោះថាអ្នកប្រដាល់អ៊ីរ៉ង់រូបនេះ មិនធម្មតានោះឡើយ ។ នេះបើតាមអ្នកផ្គូផ្គងប្រចាំសង្វៀនSEATV អោយដឹង ។ តាមលោកញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV អោយដឹងថា Aboofazel នេះ គេមកប្រកួតនៅសង្វៀនរបស់លោកជាលើកទី២ហើយ ដែលមកលើកទី១នោះ គេចាញ់សរ រាជសីហ៍ ក្លិបមោងឫស្សីមរតកគុនខ្មែរដោយពិន្ទុ ។ ក្នុងការប្រកួតគ្នា៥ទឹកនោះ មានលក្ខណះតឹងតែងបំផុត ព្រោះថា Aboofazel គេក៏ចេះប្រដាល់គុនខ្មែរច្បាស់គ្រាន់បើដែរ ដែលធ្វើអោយ សរ រាជសីហ៍ ពិបាកនឹងផ្តួលមុនទឹក៥នោះ ។
។
Aushev គេជាអ្នកប្រដាល់ជើងថ្មី ដែលហ្វឹកហាត់នៅស្រុកថៃ ។ គេមានស្នៀតកណ្តាប់ដៃល្អ ខ្លាំង និងរហ័ស ហើយចេះស្នៀតជង្គង់ថែមទៀត ។ អ្នកប្រដាល់រូបនេះ មានប្រវត្តិប្រកួតចំនួន២៨លើក ដោយឈ្នះ២១ដង ចាញ់០៧ លើកនិងមិនដែលស្មើ ។
ឌុន រដ្ឋា គេធ្លាប់ប៉ះប្រកួតជាមួយអ្នកប្រដាល់បរទេសប៉ុន្មាននាក់ហើយ តែភាគច្រើនជាអ្នកប្រដាល់ថៃប៉ុណ្ណោះ គឺពុំសូវធ្លាប់ដែលជួបប្រកួតជាមួយអឺរ៉ុបនោះឡើយ ។ តែយ៉ាងណា កណ្ដាប់ដៃ កែង និងជើងទាត់របស់ឌុន រដ្ឋា វាយចេញខ្លាំងនិងមានទម្ងន់ធ្ងន់គួរសមដែរ ដូច្នេះការជួបជាមួយAboofazel ប្រហែលជាមិនមានបញ្ហាចោទអ្វីឡើយ។ រដ្ឋា ធ្លាប់ប្រកួតបានចំនួន៨៥ លើក ឈ្នះ ៦៣លើក ចាញ់ ១៧ លើក និងស្មើ ០៥ លើក។ចាំមើល រវាងឌុន រដ្ឋា និងAboofazel តើនរណាជាអ្នកឈ្នះ សម្រាប់ជំនួបលើកដំបូងនេះ?៕
Source: Kampuchea Thmey Daily
0 Comments