Ad Code

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង សម្រេច​មិន​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​៣​នាក់



ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ដែលមាន​មូលដ្ឋាន​នៅ​ទឹកដី​ខេត្តស្វាយរៀង បានប្រកាស​ប្រាប់​អ្នកគាំទ្រ​របស់ខ្លួន​ថា​ថា​ក្លិប​សម្រេច​ចែកផ្លូវ​គ្នា​ជាមួយ​កីឡាករ​បរទេស​ចំនួន​៣​នាក់ ក្រោយពី​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​។



យោងតាម​វិ​ប​សាយ​ផ្លូវការ​របស់​ក្លិប​បាន​បញ្ជាក់ថា​ក្លិប​បានសម្រេច​ចែកផ្លូវ​ជាមួយ​កីឡាករ​បរទេស​៣​រូប​ពោលគឺ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រ​ស៊ី​ល Sergio Barboza, ខ្សែបម្រើ​ជប៉ុន Ryota Ishikawa និង Asnin Dzmitry អ្នកចាំទី​សញ្ជាតិ​បេឡា​រុស ដោយ​កិច្ចសន្យា​បាន​ផុតកំណត់ និង​ក្លិប​ពុំបាន​ផ្តល់​កិច្ចសន្យា​ថ្មី​បន្ថែម​។ ចំពោះ​កីឡាករ​Ryota Ishikawa បាន​ចូលរួម​ជាមួយ​ក្លិប​កាលពី​ដើមរដូវ​កាល​២០១៨ ដោយ​រកបាន​គ្រាប់​បាល់​១​ឱ្យ​ក្លិប ស្របពេល Barboza ដែល​មក​នា​ជុំ​ទី​២ កន្លងទៅ​ធ្លាប់បាន​រក​គ្រាប់​បាល់​ចំនួន​៥​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​ចំនួន​១០​ប្រកួត របស់ខ្លួន​។ សម្រាប់​អ្នកចាំទី Asnin Dzmitry វិញ​ដែល​មក​ដំណាលគ្នា​នោះ​ធ្លាប់បាន​បង្ហាញខ្លួន​បាន​ចំនួន​៦​ប្រកួត និង​ធ្វើបាន Clean sheet បាន​ម្តង​។



ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ដឹកនាំ​ដោយ​លោក Conor Nestor ទទួល​ចំណាត់ថ្នាក់​មិនសូវ​បានល្អ​នោះទេ​ប្រចាំ​រដូវ​កាល​នេះ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន បើ​ធៀប​នឹង​លទ្ធផល​តាម​ឆ្នាំកន្លងមក​។ ចំពោះ​លី​គ​កំពូល​កម្ពុជា វិញ​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១០​លើក ហើយ​ស្មើគ្នា​បាន​៣​លើក និង​បរាជ័យ​រហូតដល់​៩​លើក ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ចាញ់​អង្គ​រថា​យ​ហ្គឺរ។



​នៅ​រដូវ​កាល​នេះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​បញ្ហា​ផ្ទួនៗ​ទាំង​បញ្ហា​កីឡាករ​របួស​និង​កីឡាករ​ខ្លះ​ទាំង​រង​ការ​ពិន័យ​ពី​គណៈកម្មការ​វិន័យ​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ យ៉ាងណាក៏ដោយ​នៅ​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​ដំណាក់កាល​២​ថ្មីៗ​នេះ ក្លិប​បាន​ដោះដូរ​កីឡាករ​គួរ​ឲ្យភ្ញាក់ផ្អើល​មួយ ដើម្បី​ត្រៀម​ជើង​ទី​២​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៨ ហើយ​តាមរយៈ​ការដោះដូរ​កីឡាករ​នេះ​គ្រូបង្វឹក​កាន់​អាជ្ញា​ប័​ណ្ណ UEFA A License​ខាងលើ​គិតថា​កូនក្រុម​មានគុណ​ភាព​ប្រកួត​មួយកម្រិត​ថែមទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu