Ad Code

រថយន្ដ​ពីរ​គ្រឿង​បុក​គ្នា​កៀប​តៃកុង​ជាប់​ក្នុង​កាប៊ីន​របួស​បាក់ជើង​ម្ខាង



ភ្នំពេញ ៖ បុរស​ម្នាក់​បានរ​ងរ​បួស​បាក់ជើង​ម្ខាង​ដោយ​កៀប​ជាប់​ក្នុង​កាប៊ីន​ឡាន​របស់ខ្លួន​បន្ទាប់ពី​ត្រូវ​រថយន្ដ​មួយគ្រឿង​ទៀត ដែល​បើកបរ​បញ្ច្រាស​ទិស​គ្នា​គេច​មក​បុក​គូទ​រថយន្ត​ហ៊ី​ណូ​បណ្តាល​ឲ្យ​កៀប​ជាប់​តៃកុង​ក្នុង​កាប៊ី​ន​រង​របួស​ធ្ងន់​បាក់ជើង​ម្ខាង កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ក្រុម​ហ៊ុម​លក់​អេ​ស្កា​វ​ទ័​រ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ សង្កាត់ត្រពាំង​ក្រសាំង ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។



តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ចំនួន​២​គ្រឿង​បើកបរ​ស្រប​ទិស​គ្នា​ដោយ​មួយ​គ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​3A -3954 បើ​មក​ខាងមុខ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ចំណែក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ល្បឿន​លឿន​មកពី​ក្រោយ ​ហើយ​ព្យាយាម​វ៉ា​ជែក​រថយន្ត​ខាងមុខ​តែ​មិនទាន់​ផុត​ផង​ស្រាប់តែ​រថយន្ត​មួយគ្រឿង​ទៀត​ដែល​បើក​បញ្ច្រាស​ទិស​ក៏​គេច​មក​បុក​គូទ​រថយន្ត​ហ៊ី​ណូ​បណ្តាល​ឲ្យ​គាប​ជាប់​តៃកុង​រថយន្ត​ហ៊ីយ៉ាន់ដាយ​គាប​ជាប់ ក្នុងការ​ប៊ី​ន​រងរបួស​បាក់ជើង​ម្ខាង​។

ភ្លាម​នោះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​រួមទាំង​អ្នកដំណើរ​ជួយ​គាស់​យក​ចេញមកក្រៅ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះទៅ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu