Ad Code

សឹង្ហ​បុរី កោះហៅ​កីឡាករ​២៩​នាក់​ត្រៀម​ហ្វឹកហាត់​ជួប​ម៉ុង​ហ្គោ​លី និង​កម្ពុជា នៅ​ពាក់កណ្ដាល​ខែតុលា​នេះ



ក្រុមបាល់ទាត់​ជម្រើសជាតិ​សឹង្ហ​បុរី ក្រោម​ការដឹកនាំ​ដោយ​លោក​Fandi Ahmad បាន​កោះហៅ​កីឡាករ​ចំនួន​២៩​នាក់​ កាល​ពី​ពេល​ថ្មីៗ ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​២​លើក​នៅ​ពាក់កណ្ដាល​ខែតុលា នេះ​ពោល​គឺ​ជួប​ក្រុម​ម៉ុង​ហ្គោ​លី និង​ប៉ះ​ម្ចាស់ផ្ទះ​កម្ពុជា មុន​យុទ្ធនា​ការប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018​។



​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​សឹង្ហ​បុរី​កីឡាករ ២៩​នាក់​នោះ​មាន​zwan Mahbud,Hassan Sunny,Zaiful Nizam ជា​អ្នកចាំទី ខណៈ​ខ្សែការពារ​វិញ​មាន​កីឡាករ​Shakir Hamzah,Baihakki Khaizan,Faritz Hameed,Nazrul Nazari,Zulqarnaen Suzliman,Irfan Fandi,Safuwan Baharudin,Zulfahmi Arifin,Ho Wai Loon,Madhu Mohana,Fadli Kamis​។ ចំពោះ​ខ្សែបម្រើ​វិញ​មាន​កីឡាករ​Anumanthan Kumar,Zulfadhmi Suzliman,Jacob Mahler,Izzdin Shafiq,Hariss Harun (​ប្រធាន​ក្រុម​),Gabriel Quak,Yasir Hanapi,Huzaifah Aziz,Adam Swandi,Faris Ramli​។ ងាក​មក​មើល​ខ្សែប្រយុទ្ធ​មាន​Khairul Nizam,Shahril Ishak,Khairul Amri,Ikhsan Fandi,Iqbal Hussain​។



​ប្រភព​បាន​បន្ត​ថា ​ក្រុម​ជម្រើសជាតិ​ខ្លួន​នឹង​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជុំគ្នា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់ Geylang Training Centre​។ ក្រោយ​ហ្វឹកហាត់​គ្រប់​ចំនួន​កំណត់​ពួកគេ​នឹង​ទទួល​ក្រុម​ភ្ញៀវ​ម៉ុង​ហ្គោ​លី នៅ​ថ្ងៃទី​១២​តុលា ឆ្នាំ​២០១៨ ហើយ​២​ថ្ងៃក្រោយ​ត្រូវ​ហោះហើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​ជួប​កម្ពុជា នៅ​ថ្ងៃទី​១៦ តុលា ឆ្នាំ​២០១៨ ហើយ​ចាកចេញ​តាម​ច្រក​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ Changi Airport Terminal 2 វេលា​ម៉ោង​១២:០០​នាទី​ថ្ងៃត្រង់​នៅ​ថ្ងៃទី​១៤​តុលា ឆ្នាំ​២០១៨​។



​បើ​និយាយ​ពី​ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​ទី​ម័​រ​ខាងកើត​។ តាម​គម្រោងការ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​នឹងធ្វើ​ឡើ​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu