ភ្នំពេញ ៖ ក្រុមជនសង្ស័យមួយក្រុម នាថ្ងៃទី២០ ខែតុលានេះ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់រួមជាមួយវត្ថុតាងជាក់ស្ដែងក្រោយពីកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុច ផ្លូវលំ ក្រុម៦ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងផ្ទះគ្មានលេខ ភូមិ១៧ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញនាថ្ងៃទី១៩ តុលាការរួចមក។
មន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងថា ពួកគេទាំង០៤នាក់ ដែលបង្ក្រាបបាននេះមានទី១/ ឈ្មោះ វុធ សាវុន ភេទប្រុស អាយុ ២៣ឆ្នាំ ,ទី២/ ឈ្មោះ គាត ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ ,ទី៣/ ឈ្មោះ ទឹម ហាក់ ភេទប្រុស អាយុ ២៥ឆ្នាំ ,ទី៤/ ឈ្មោះ ជួប បញ្ញា ភេទប្រុស អាយុ ៣៦ឆ្នាំ។
បច្ចុប្បន្ន ពួកគេទាំង០៤នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments