ពានរង្វាន់បាល់ទាត់មហាជនធំជាងគេប្រចាំខេត្តស្វាយរៀង ឈ្មោះថា «ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៤ ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង នឹងបន្តការប្រកួតនៅចុងសប្ដាហ៍នេះទៀត ក្នុងវគ្គជម្រុះតាមពូល ខណៈមានក្រុម៨គូ នឹងត្រូវប៉ះគ្នាលើទីលានកីឡដ្ឋានខេត្តស្វាយរៀង មុនសម្រាកចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ។
សម្រាប់កម្មវិធីប្រកួតចុងក្រោយនេះពូលI ក្រុម ធារីបាវិត ប៉ះក្រុមយុវជនបាក់រនាស់ នៅវេលាម៉ោង២រសៀល ថ្ងៃសៅរ៍ ទី៦ ខែតុលា ឆ្នាំ២០១៨ ហើយពូល J នៅម៉ោង៤ល្ងាចក្រុមពៅហូមស្ព័ត ជួបក្រុម Phum Hing FT និងនៅម៉ោង៦ល្ងាចក្រុម kloud FC ជួបក្រុមស.ស.យ.ក រមាសហែក។ ងាកមកមើលកម្មវិធីប្រកួតនៅថ្ងៃអាទិត្យ ទី៧ខែតុលា ឆ្នាំ២០១៨ វិញនៅម៉ោង៨ព្រឹកក្រុមស.ស.យ.ក ស្រុកកំពង់រោទិ៍ ប៉ះក្រុមយុវជនកណ្ដៀងរាយ ហើយនៅម៉ោង២រសៀលក្រុមក្រុម CFED FC ប៉ះក្រុមគ្រូវិទ្យាល័យហ៊ុនសែនប្រសូត នៅម៉ោង៤ល្ងាចក្រុមក្លិបកីឡាបូប្រុសជីភូ ជួបក្រុមយុវជនពោធិ៍ធំ និងនៅម៉ោង៦ល្ងាចក្រុមយុវជនសៀងហៃរីហ្សត ប៉ះក្រុម Star Man FC។
ពានរង្វាន់ Svay Rieng Cup ឆ្នាំមានក្រុមចូលរួមចំនួន៥២ក្រុមចែកជា១៣ពូលផ្សេងគ្នានៅកីឡដ្ឋានខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម មួយនេះ។ ក្រោយបែងចែកជាពូលឃើញថាក្រុមពូលA មានក្រុមឬស្សីបៃតង,អធិរាជទួលយួច, Panda FC, ស.ស.យ.ក ស្រុកចន្ទ្រា ពូល Bមាន Choncprek FT, យុវជនគោកព្រីង,រដ្ឋករទឹកស្វាយរៀង,សុភ័ក្តិម៉ូទ័រ FC ជីភូ ពូល Cមានវិទ្យាល័យព្រះពន្លា,ស.ស.យ.ក សង្កាត់ចក,អគ្គីសនីស្វាយរៀង,យុវជនពោធិ៍ថ្មី ពូល D មាន Blue Dragon, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង,យុវជនស្រុកស្វាយជ្រុំ,ចំពានយក្សអង្គរស្វាយ ពូលE មានសង្កាត់ស្វាយរៀងតឿ, United Zez, រាជសីហ៍ស្វាយរំពេរ,សាកល United ពូល F មានស.ស.យ.កស្វាយរៀង,ស.ស.យ.ករមាំងថ្គាម,បក្សីដែកអន្ទង់ស្ពាន,កាំភ្លើងធំFC ពូលG មានបក្សីស្វាយរៀង, Diរ៉ូលីង72, ស្រមោចក្រហម,យុវជនសាមគ្គី ពូល H មាននគរបាលក្រុមបាវិត, ស.ស.យ.ក ក្រុងបាវិត,ចំការស្វាយរៀង, Black Engle ពូល Iមានលីងគួយ,យុវជនគគីរសោម,ធារីបាវិត,យុវជនបាក់រនាស់ ពូល J មានពៅហូមស្ពត, Phumi Hing, Klound FC, ស.ស.យ.ក ស្រុករមាសហែក ពូលK មានស.ស.យ.ក ស្រុកកំពង់រោធ៍,យុវជនកណ្តៀងរាយ, CFED FC, គ្រូវិទ្យាល័យ ហ៊ុន សែន ប្រសូត ពូល L មានក្លិបកីឡាពូលប្រុសជីភូ,យុវជនពោធិ៍ធំ,យុវជនសៀងហៃរីសត, Star Man FC ពូលM មានរាជសីហ៍ផ្សាថូម៉ាក់,២៣កីឡា,នគរបាលរដ្ឋបាលឃុំតាសួសនិង MSTFC។
ការប្រកួតធ្វើឡើងនៅលើទីលានស្មៅធម្មជាតិ នៃកីឡដ្ឋានខេត្តស្វាយរៀងជាប់ៗគ្នា ខណៈនេះជាលើកទី៤បន្ទាប់ពីបង្កើតចាប់តាំងពីឆ្នាំ២០១៥ដោយត្រូវបានផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលមានឯកឧត្តម ឌី វិជ្ជា ជាប្រធាន ស្របពេល២លើមុនដំបូង ក្រុមបាល់ទាត់ ស.ស.យ.ក ក្រុងបាវិត ជាម្ចាស់ជើងឯកទាំង២ឆ្នាំជាប់ៗគ្នានិងចុងក្រោយក្រុមក្រុមធារីលិញគួយ ជាម្ចាស់ជើងឯកម្តង៕
Source: Kampuchea Thmey Daily
0 Comments