ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចបានថ្លែងថា សមាគមនិកសយ ចិនទៀជីវកម្ពុជា នឹងពិតជាបានចូលរួមចំណែកនៃកំណើនសេដ្ឋកិច្ចជាតិនិងបានចូលរួមតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រជាដើមជាមួយរាជរដ្ឋាភិបាលផងដែរ។ លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះខណៈអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងអាណត្តិទី៧នៃសមាគមនិកាយចិនទៀជីវនៅកម្ពុជាដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញនារាត្រីថ្ងៃទី១៦ តុលាឆ្នាំ២០១៨នេះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិតសូមអបអរសាទរ កោតសរសើរ និង ចំពោះសមាគម ដែល មានជំនឿទុក ចិត្តយ៉ាងមុតមាំ លើ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយ បានដំណើរការប្រកបដោយជោគជ័យ ជាពិសេសក្នុងការងារ ជំរុញសកម្មភាព វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងធុរកិច្ច។
លោកជំទាវកិត្តិសង្គហបណ្ឌិតសង្ឃឹមយ៉ាង មុតមាំថា សមាគមនេះ នឹង រួមចំណែក អភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា តាមរយៈការ ប្រមូលផ្តុំនូវបញ្ញាញាណ ពិគ្រោះ យោបល់ ដើម្បី ដាក់ ទុនវិនិយោគ ធ្វើអាជីវកម្ម និងជួយឧបត្ថម្ភ សមាជិក ទៅវិញទៅមក ដើម្បីទទួលបានផលចំណេញដល់សមាជិកផង ដល់សង្គមជាតិផង។
ពិធីនេះ ធ្វើឡើង ចំពេល ដែល ព្រះរាជាណាចក្រ កម្ពុជា កំពុងតែមាន ការទាក់ទាញ ពាណិជ្ជកម្ម និងវិនិយោគផ្ទាល់ពីបរទេស ដោយសារប្រទេសកម្ពុជាមានស្ថានភាពល្អ ផ្នែក សេដ្ឋកិច្ច និង នយោបាយ និងគោលនយោបាយ គាំទ្រ ដល់ អាជីវកម្ម។ លើសពីនេះទៀតកម្ពុជាមានទីតាំងភូមិសាស្ត្រល្អ ដែលអាចធ្វើគមនាគមន៍ទាំងផ្លូវគោក ផ្លូវសមុទ្ទ ផ្លូវដែក និងផ្លូវអាកាសបានល្អ និងសម្បូរ ទៅដោយកម្លាំងពលកម្មវ័យក្មេង ដែលងាយនឹងបណ្តុះបណ្តាល។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងបន្តថា ក្រោមការ ដឹកនាំ ប្រកប ដោយ កិត្ដិបណ្ឌិត និងភាពភ្លឺស្វាង វាងវៃ របស់ រាជរដ្ឋាភិបាលដែល ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បច្ចុប្បន្ន នេះកម្ពុជា ទទួល បាន នូវស្ថិរភាព សន្ដិសុខ និង សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស វិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ។
ក្នុងរយៈ ពេលប៉ុន្មានឆ្នាំ ចុងក្រោយ នេះ ប្រទេសកម្ពុជាមាន កំណើន សេដ្ឋកិច្ច ជាមធ្យម ប្រមាណ ៧ ភាគរយជាប់ៗ គ្នា ដែលនាំឲ្យចំណូលរបស់ ប្រជាជន យើង មាន ការកើន ឡើង និងមានជីវភាពកាន់តែធូធារផងដែរ ។
ដោយឡែករាជធានីភ្នំពេញ កំពុងតែរីកលូតលាស់ ក្លាយទៅ ជាមជ្ឈមណ្ឌល ពាណិជ្ជកម្មមួយដ៏ទាក់ទាញ និងរស់រវើក ប្រកបដោយសកម្មភាព អាជីវកម្ម មមានញឹក មានហាងលក់ទំនិញ និងសំណង់ ធំៗ ជាពិសេស អគារខ្ពស់ៗ ជាច្រើន កំពុងតែសាងសង់ និង រីកដុះដាលដូច ផ្សិតបម្រើ ដល់ ការរកស៊ី ស្នាក់នៅ និងធ្វើការងារប្រកបដោយផាសុខភាព។
ដោយ រាជរដ្ឋាភិបាល មានគោលនយោបាយ ចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរុញកំណើន សេដ្ឋកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកវិនិយោគបរទេស ដោយគ្មានប្រកាន់ជាតិសាសន៍ និងកត្តា អំណោយផល ផ្សេងទៀត រួមទាំងការលូតលាស់ ផ្នែកសេដ្ឋកិច្ចយ៉ាងលឿន ជាពិសេសខាង ពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ហិរញ្ញវត្ថុ ទីផ្សារ ពលករ មានតម្លៃទាប និងច្បាប់ វិនិយោគដែល អនុគ្រោះដល់ធុរកិច្ចជន ទើប កម្ពុជា កំពុងតែក្លាយជា គោលដៅថ្មីមួយ គួរឲ្យចាប់អារម្មណ៍បំផុត ពី អ្នកវិនិយោគក្នុង ស្រុក និងបរទេស។
រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ ន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ បានដាក់ចេញនូវគោល-នយោបាយជាច្រើនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ក្នុងនោះការអនុវត្តគោលនយោបាយសុខដុមភាវូនីយកម្មជាតិសាសន៍ និងសាសនា បាន បង្ក លក្ខណៈឱ្យគ្រប់ជាតិសាសន៍ និងជនជាតិទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាច រស់នៅជាមួយគ្នាដោយសុខដុមរមនា និងរួមគ្នាអភិវឌ្ឍន៍មាតុ ប្រទេសយើងទាំងអស់គ្នា។
ជាក់ស្តែង បងប្អូនខ្មែរចិន ដែលរួម ទាំ ងបងប្អូនខ្សែស្រឡាយចិនទៀ ជីវ គឺជាអ្នកពូកែ ធ្វើ ជំនួញ និងជាអ្នកវិនិយោគដ៏ឆ្លាតវៃ ក៏បានរស់នៅដោយសុខសន្តិភាព និងបានក្លាយជាធនធានដ៏សំខាន់ក្នុងការរួមចំណែ កកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងផង ដែរ។ លើសពីនេះទៀត ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ពោលគឺ គោល នយោ បាយចិនតែមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និង កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ត្រូវបានឆ្លើយតបជាវិជ្ជមានពីមិត្តចិន តាមរយៈ ផ្តល់ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធន ធានមនុស្ស ការកសាងហេដ្ឋា រចនាសម្ព័ន្ធ រួមនិងការផ្តល់ជំនួយឥតសំណង កម្ចី-ឥតការ ប្រាក់ និងកម្ចីឥណទានសម្រាប់ការអភិ វឌ្ឍ បូកនិងការ វិនិយោគផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានេះ ប្រទេសចិន មិនត្រឹមតែបានលើកកម្ពស់ជីវភាពប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន និង កំពុងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបណ្តាប្រទេសក្នុងតំប ន់និងពិភពលោកទៀតផង។
លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម “ ខ្សែ ក្រវាត់មួយ ផ្លូវ មួយ ” ការបង្កើត “ មូលនិធិផ្លូវសូត្រ ” និង “ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ” ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍតាមបែប “ ឈ្នះ ឈ្នះ ” ក្នុងប្រទេសក្នុងតំបន់ខ្សែក្រវាត់ និងផ្លូវសូ ត្រ តាមរយៈការពង្រឹង កិច្ចសហប្រតិបត្តិការ តភ្ជាប់ទំនាក់ទំនង ផ្នែក ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន ប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះផ្សេងៗទៀត។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិតសូមលើកទឹកចិត្តឱ្យសមាគម ធ្វើសកម្មភាពរបស់ខ្លួនដោយ រលូន និងបំពេញបេសកកម្ម និងសកម្មភាព របស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងសូមគោរពទៅតាម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវកិត្តិសង្គហបណ្ឌិតមាន ជំនឿ យ៉ាង មុតមាំ ថា សមាគមនេះ ពិតជា រួមចំណែក ជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ ចំណូល និងឱកាស ការងារដល់ ប្រជាពលរដ្ឋ ដែលជាក្ដាត ចាំបាច់ ក្នុងការ កាត់បន្ថយភាព ក្រី ក្រ៕
Source: Kampuchea Thmey Daily
0 Comments