ភ្នំពេញ ៖ បុរសជនជាតិចិន និងបុរស ស្ត្រីជនជាតិថៃចំនួន២៩នាក់ ត្រូវបាននាំខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ០៥តុលា ឆ្នាំ២០១៨ ដើម្បីកាត់ទោសពាក់ព័ន្ធបទល្មើសកំហែងយកនិងបទឆបោកមានស្ថានទម្ងន់ទោស។
ជនត្រូវចោទទាំង២៩នាក់រួមមានឈ្មោះ ១ chen thungshuo ហៅកូយ ភេទប្រុស ជនជាតិចិនតៃវ៉ាន់។ ទី២ឈ្មោះ lai chiensyuan ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ។ ទី៣ឈ្មលះ FU chi jic ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ។ ទី៤ឈ្មោះ Lin ruining ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ។ ទី៥ឈ្មោះ នុន ថារ៉ាត់សេចាវ ភេទប្រុស ជនជាតិថៃ។ ទី៦ឈ្មោះ សូ រ៉ាសាក់ភេទប្រុស ជនជាតិថៃ។ ទី៧ឈ្មោះ ប្រ៉ីឆា ខាំផា ភេទប្រុស ជនជាតិថៃ។ ទី៨ឈ្មោះ ប្រាក់ ផានសៀឌីប ភេទប្រុស ជនជាតិថៃ ។ ទី៩ឈ្មើះ ថេត ឆា ថាវ៉ាត់ភេទបនរុស ជនជាតិថៃ ។ ទី១០ឈ្មោះ សេនចៃ ឈុំអាក់ថៃ ភេទប្រុស ជនជាតិថៃ ។
ទី១១ អាក់ រ៉ុងកន ថ៉ាទីនអ៊ីន ភេទប្រុស ជនជាតិថៃ។ ទី១២ សូរៈ ឆាតសាក់សូ ភេទប្រុស ជនជាតិថៃ ។ ទី ១៣ ឈ្មោះ សាក់ម៉ាន ផេងធី ភេទប្រុស ជនជាតិថៃ ។ ទី១៤ឈ្មោះ ស៊ូបាក ខានុនម៉ាត ភេទប្រុស ជនជាតថៃ ។ ទី ១៥ ឈ្មោះ ខុមសាក់ វីឆាដេត ភេទប្រុស ជនជាតិថៃ ។
ទី ១៦ ឈ្មោះ សារិន ឡៅយ៉ាង ភេទប្រុស ជនជាតិថៃ ។ ទី ១៧ឈ្មោះ ផូ គីន ភេទប្រុស ជនជាតិថៃ។ ទី១៨ឈ្មោះ សូភូត សែងវ៉ាក់ ភេទប្រុស ជនជាតិថៃ។ ទី ១៩ឈ្មោះ ភីត ធីយ៉ាក់ ភេទប្រុស ជនជាតិថៃ។ ទី ២០ ឈ្មោះ ឆៃយ៉ាត់ ឡោយីប៉ា ភេទប្រុស ជនជាតិថៃ។ ទី ២១ឈ្មោះ ប្រាក់ សិតលីលី ភេទប្រុស ជនជាតិថៃ។ ចំណែកស្ត្រីជនជាតិថៃិនាក់ផ្សេងទៀត តុលាការមិនទាន់បង្ហាញអត្តសញ្ញណនៅឡើយ។
លោកកោ វណ្ណឌី ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញបាន និងលើកស្រី ស៊ឺ វណ្ណនីជាតំណាងអយ្យការបានសម្រេចចោទប្រកាន់ជនជាប់ចោទទាំង២៩នាក់ ពីបទកំហែងយក និងបទឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ក្នុងរាជធានីភ្នំពេញ។
ប្រឈមមុខបទចោទប្រកាន់ខាងលើនេះ នាថ្ងៃសវនាការទី ១ ក្រុមប្រឹក្សាជំនុំជំរះតុលាការទើបតែបានសាកសួរពួកក្រុមបុរសជនជាតិចិន៤នាក់ដែលជាមេខ្លោង និងក្រុមបុរសជនជាតិថៃចំនួន៤នាក់តែប៉ុណ្ណោះ ។ ចំណែកជនជាប់ចោទដទៃៗទៀត តុលាការមិនទាន់បានសាកសួរនៅឡើយ។
ក្នុងសវនាការ ពួកបុរសជនជាតិចិនដែលជាមេខ្លោងមិនបានសារភាពថា ពួកគេជាអ្នកបញ្ជាឲ្យមានការគំរាមកំហែង និងឆបោកជនជាតិថៃរាប់សិបនាក់តាមរយៈទូរស័ព្ទនិងប្រព័ន្ធអ៊ីនធើណែតនោះទេ។
ចំណែកពួកបុរសជនជាតិថៃចំនូន៤នាក់បានសារភាពថា ពួកគេបានមកដល់ស្រុកខ្មែរតាមរយៈជនជាតិចិនឈ្មោះអាកួយ ហើយពេលមកដល់ភ្នំពេញអាកួយបានដកយកលិខិតឆ្លងដែនពួកគេទុកហើយចាក់សោផ្ទះមិនឲ្យចេញទៅណាទេ ហើយត្រូវធ្វើការតាមក្រុមដែលពួកជនជាតិចិនបានរៀបចំឲ្យ ដោយខ្លះត្រូវដើរតួជាសមត្ថកិច្ចផ្នែកប្រៃសណីយ៍ ហើយខ្លះត្រូវដើរតួជាប៉ូលីសតែម្ដង ហើយខ្លះទៀតជាអ្នកបញ្ចូលទិន្ន័យលេខទូរស័ព្ទជនជាតិថៃរាប់ពាន់លេខ។
បន្ទាប់មកកិច្ចការពួកគេត្រូវធ្វើគឺទូរស័ព្ទចូលទៅលេខជនរងគ្រោះហើយនិយាយតាមស្គ្រីបថា ឈ្មោះរបស់អ្នកឯកត្រូវបានរកឃើញនៅក្នុងកញ្ចប់បញ្ញើដែលខុសច្បាប់ ដូច្នេះអ្នកឯងត្រូវទាក់ទងមកមន្ត្រីប្រៃសណីយ៍ដើម្បីដោះស្រាយ។
បន្ទាប់មកទៀតពួកគេដែលដើរតួជាមន្ត្រីប៉ូលីសនៅផ្នែកប្រៃសណីយ៍បានកំណត់ឲ្យជនរងគ្រោះបង់តម្លៃមួយដើម្បីកុំអោយមានបញ្ហាជាមួយពួកគេ។
ការសាកសួរក្រុមជនជាប់ចោទទើបតែបាន៨នាក់ ក្រុមប្រឹក្សាតុលាការក៏បានផ្អាកសវនាការហើយថានឹងបន្តនៅថ្ងៃទី១៨ តុលា ខាងមុខទៀត៕
Source: Kampuchea Thmey Daily
0 Comments