នៅថ្ងៃសុក្រ ប្រទេសកាណាដាបានក្លាយជាប្រទេសទី២នៅលើពិភពលោកដែលធ្វើឲ្យកញ្ឆាក្លាយទៅជាការស្របច្បាប់ ខណៈបណ្តាខេត្តនានាត្រូវធ្វើការលើសេចក្តីលម្អិតអំពីវិធានការសំខាន់របស់លោកនាយករដ្ឋមន្ត្រី Justin Trudeau។
ចាប់ពីថ្ងៃទី១៧ខែតុលាទៅ ប្រទេសកាណាដានឹងអនុញ្ញាតឲ្យដាំដុះ កាន់កាប់និងប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងកែឆ្នៃ។ ការអនុញ្ញាតនេះបានកើតឡើងប្រាំឆ្នាំបន្ទាប់ពីប្រទេសអ៊ុយរ៉ាហ្គាយបានអនុម័តច្បាប់ត្រួសត្រាយផ្លូវលើបញ្ហានេះ។
ផលិតផលក្លាយនានាដូចជាគ្រឿងដែលអាចបរិភោគបាន គ្រឿងសំអាងនិងបារីអេឡិចត្រូនិកនឹងមិនត្រូវបានអនុញ្ញាតទេរហូតដល់ឆ្នាំ២០១៩។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការធ្វើឲ្យស្របច្បាប់នេះត្រូវបានគេរំពឹងថានឹងជំរុញសេដ្ឋកិច្ចរបស់ប្រទេសកាណាដាដោយបង្កើតទឹកប្រាក់ពី៨១៦លានដុល្លារអាមេរិកដល់១.១ពាន់លានដុល្លារអាមេរិកនៅត្រីមាសទីបួន។
សរុបមក ភ្នាក់ងារស្ថិតិកាណាដាបាននិយាយថា ប្រជាជនកាណាដាចំនួន៥.៤លាននាក់នឹងទិញកញ្ឆានៅតាមកន្លែងចែកចាយស្របច្បាប់ក្នុងឆ្នាំ២០១៨។ មនុស្សចំនួន៤.៩លាននាក់បានជក់រួចទៅហើយ។ ពិភពលោកនឹងមើលថាតើប្រទេសកាណាដាចាប់ផ្តើមវាដោយរបៀបណា។
លោក Trudeau ដែលធ្លាប់សារភាពជក់កញ្ឆានៅពេលខ្លះបាននិយាយថា “មានការចាប់អារម្មណ៍ជាច្រើនពីសម្ព័ន្ធមិត្តរបស់យើងនៅក្នុងអ្វីដែលយើងកំពុងធ្វើ”។
ការត្រៀមខ្លួនកំពុងដំណើរការមុនពេលកំណែទម្រង់តាមការសន្យាដោយគណបក្សសេរីនិយមរបស់លោក Trudeau ខណៈក្រុមហ៊ុននានានិងអាជ្ញាធរមូលដ្ឋានបានបង្ខំឲ្យពិនិត្យឡើងវិញនូវច្បាប់និងបទបញ្ជារបស់ពួកគេ។
មនុស្សជាច្រើនបាននិយាយថា ពួកគេនឹងមិនអនុវត្តច្បាប់នេះឲ្យបានពេញលេញនោះទេ។
ដូចជាគ្រឿងស្រវឹងនិងថ្នាំជក់ដែរ សំណួរអំពីអាយុស្របច្បាប់ក៏ធ្លាក់ទៅលើខេត្តនានាផងដែរ។ អាយុ១៩ឆ្នាំហាក់ដូចជាស្តង់ដារប៉ុន្តែវាមានអាយុ១៨ឆ្នាំនៅក្នុងខេត្ត Alberta ខណៈនៅ Quebec ចង់បង្កើនអាយុឲ្យដល់២១ឆ្នាំ៕ AFP
Source: Kampuchea Thmey Daily
0 Comments