ភ្នំពេញ ៖ អនុគណៈកម្មការសុវត្ថិភាពចរាចរផ្លូវគោករាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥និងទី០៦ ខែតុលាឆ្នាំ២០១៨ នេះ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកលើបណ្តោយផ្លូវចំនួន៦ទីតាំង និងបានចែកខិតប័ណ្ណ បិទស្ទិកគ័រ និងចែកពាក់មួកសុវត្ថិភាពជូនអ្នកដំណើរ ដែលឆ្លើយត្រូវនូវសំណួរចម្លើយស្តីពីច្បាប់ចរាចរផ្លូវគោកចំនួន៦០០មួក។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា នៅព្រឹកថ្ងៃទី៦និងទី០៥ ខែតុលាឆ្នាំ២០១៨ នេះអនុគណៈកម្មការសុវត្ថិភាពចរាចរផ្លូវគោករាជធានីភ្នំពេញ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកលើបណ្តោយផ្លូវចំនួន៦ និងបានចែកខិត្តប័ណ្ណ បិទស្ទិកគ័រ និងចែកពាក់មួកសុវត្ថិភាពជូនអ្នកដំណើរដែលឆ្លើយត្រូវនូវសំណួរចម្លើយស្តីពីច្បាប់ចរាចរផ្លូវគោកចំនួន៦០០មួក។
ក្នុងនោះនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ អនុគណៈកម្មការសុវត្ថិភាពចរាចរផ្លូវគោករាជធានីភ្នំពេញ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកនៅ ៣ទីតាំងគឺ នៅផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ១ ដោយចែកខិត្តប័ណ្ណ បិទស្ទិកគ័រ និងចែកពាក់មួកសុវត្ថិភាពចំនួន ៣០០មួក ជូនចំពោះអ្នកដំណើរណាដែលឆ្លើយត្រូវនូវសំណួរចម្លើយស្តីពីច្បាប់ចរាចរផ្លូវគោក។
ដោយឡែកនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ វិញ អនុគណៈកម្មការសុវត្ថិភាពចរាចរផ្លូវគោករាជធានីភ្នំពេញ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកនៅ ៣ទីតាំងដែរ គឺនៅផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ដោយបានចែកខិត្តប័ណ្ណ បិទស្ទិកគ័រ និងចែកពាក់មួកសុវត្ថិភាពចំនួន ៣០០មួក ជូនចំពោះអ្នកដំណើរណាដែលឆ្លើយត្រូវនូវសំណួរចម្លើយស្តីពីច្បាប់ចរាចរផ្លូវគោកផងដែរ។
លោកសាំ ពិសិដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចក្រឡាហោមសខេងប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ លោកស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ដល់សមត្ថកិច្ចអនុវត្តច្បាប់ក៏ដូចជាមន្ត្រីជំនាញដែលខិតខំប្រឹងប្រែងក្នុងកិច្ចការនេះ ក្នុងន័យបញ្ចៀសគ្រោះថ្នាក់ចរាចរដល់ប្រជាពលរដ្ឋខ្មែរយើង។
បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ការពារគ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋ ដោយក្នុងនោះបានចែកមួកសុវត្ថិភាពជូននិងឯកសារពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ដើម្បីអោយប្រជាពលរដ្ឋបានយល់ជ្រួតជ្រាប ហើយពួកគាត់ប្តេជ្ញាចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា៕
Source: Kampuchea Thmey Daily
0 Comments