Ad Code

កាណាដា​ ធ្វើ​ឲ្យ​ការ​ជក់​កញ្ឆា​កម្សាន្ត​អារម្មណ៍​ក្លាយ​ជា​រឿង​ស្របច្បាប់



ប្រទេស​កាណាដា​ កាលពី​ថ្ងៃ​ពុធ ​បាន​ក្លាយ​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​ដំបូង​គេ​នៅ​លើ​ពិភពលោក​ក្នុង​ការ​ធ្វើ​ឲ្យ​កញ្ឆា​ក្លាយ​ជា​ការ​ស្របច្បាប់​ដែលជា​ហេតុ​បង្ក​ឲ្យ​មានការ​អបអរសាទរ​ ខណៈ​ដែល​ប្រទេស​នេះ​បានចាប់ផ្តើម​ធ្វើការ​ពិសោធន៍​ដ៏​ចម្រូងចម្រាស​លើ​គោលនយោបាយ​ថ្នាំញៀន។

​នៅ​ទូទាំងប្រទេស មនុស្ស​បាន​ឈរ​តម្រង់​ជួរ​រង់ចាំ​ទិញ​កញ្ឆា​នៅ​ខាងក្រៅ​ហាង​លក់​ហើយ​គេហទំព័រ​រដ្ឋាភិបាល​បានទទួល​ការ​កុម្ម៉ង់​ទិញ​១០០​ផើង​ក្នុង​មួយ​នាទី​។​

អតិថិជន​ជាច្រើន​នាក់​បាន​តស៊ូ​នឹង​ភាព​ត្រជាក់​រយៈពេល​ច្រើន​ម៉ោង​នៅ​ខាងក្រៅ​ហាង​ទំនិញ Tweed ក្នុង​ទីក្រុង St John's នៃ​ខេត្ត Newfoundland ដែល​បើក​លក់​នៅ​ពាក់​កណ្ដាលយប់​ដើម្បី​ទិញ​កញ្ឆា​ដោយ​ស្របច្បាប់​ជា​លើកដំបូង​។​

ការធ្វើ​ឲ្យ​ស្របច្បាប់​នេះ​បាន​នាំ​ឲ្យ​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ផើង​មានការ​កើនឡើង​លើស​ឆ្នាំមុន​នៅ​ផ្សារភាគហ៊ុន​ក្រុង​តូ​រ៉ុ​ន​តូ​និង​ញូវយ៉ក​ប៉ុន្តែ​ក៏ត្រូវ​បាន​សាកសួរ​យ៉ាងខ្លាំង​ផងដែរ​ពី​សំណាក់​អ្នកជំនាញ​ផ្នែក​សុខភាព​មួយចំនួន​និង​អ្នកនយោបាយ​គណបក្សប្រឆាំង​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី Justin Trudeau បាន​និយាយ​ការពារ​សិទ្ធិ​ស្របច្បាប់​នេះ​ថា​មានបំណង​ដើម្បី​ការពារ​មនុស្ស​វ័យក្មេង​និង​បិទ​ឈ្មួញ​ថ្នាំញៀន​។​

នៅក្នុង​រដ្ឋសភា លោក​ក៏បាន​បង្ហាញ​ការសោកស្តាយ​ផងដែរ​ថា ការហាមឃាត់​គឺមាន​ផលប៉ះពាល់​មិន​សមាមាត្រ​និង​អយុត្តិធម៌​លើ​សហគមន៍​ដែល​ងាយ​រងគ្រោះ​និង​ពូជសាសន៍​។​
​ការចូល​ជាធរ​មាននៃ​ច្បាប់​កញ្ឆា​នេះ​បានធ្វើ​ឲ្យ​កាណាដា​ក្លាយជា​ប្រទេស​ទី​២​បន្ទាប់ពី​អ៊ុយ​រ៉ា​ហ្គា​យ​ដែល​ធ្វើ​ឲ្យ​ថ្នាំញៀន​ក្លាយទៅជា​ការ​ស្របច្បាប់​។​

ដំណើរការ​របស់​វា​អាចមាន​ឥទ្ធិពល​លើ​ការបោះឆ្នោត​លើក​ក្រោយ​របស់​ប្រទេស​កាណាដា​នៅ​ឆ្នាំ​២០១៩​និង​ថា​តើ​ប្រទេស​ដទៃទៀត​នឹង​ដើរ​តាម​គន្លង​របស់​វា​ឬក៏​អត់​។​

នៅ​សហរដ្ឋអាមេរិក ការជក់​កញ្ឆា​កម្សាន្ត​អារម្មណ៍​គឺមាន​ភាពស្របច្បាប់​នៅក្នុង​រដ្ឋ​ចំនួន​៨​ខណៈ​ប្រទេស​មួយចំនួន​ដូចជា​ហូ​ឡង់​និង​អេ​ស្ប៉ា​ញ​បានចាត់ទុក​ការកាន់កាប់​ផើង​កញ្ឆា​ថា​ជាការ​ខុសច្បាប់​៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu