Ad Code

លោកស្រី​ Merkel នឹង​លាលែង​ពី​តំណែង​ជា​អធិការបតី​នៅ​ឆ្នាំ​២០២១



លោកស្រី Angela Merkel កាលពី​ថ្ងៃ​ចន្ទ​ បានប្រកាសថា លោកស្រី​នឹង​លាលែង​ពី​តំណែង​ជា​អធិការបតី​អាល្លឺម៉ង់​នៅពេល​អាណត្តិ​របស់លោក​ស្រី​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២១​ ស្របពេល​លោកស្រី​កំពុង​ព្យាយាម​កាត់បន្ថយ​វិបត្ដិនយោបាយ​ជា​បន្តបន្ទាប់​ដែល​បានធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​សម្ព័ន្ធភាព​ដ៏​ផុយស្រួយ​របស់លោក​ស្រី​។​

ក្នុងនាម​ជាម​នុស្ស​ដែល​គេ​តែងតែ​ហៅថា​ជា​ស្ត្រី​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក​និង​ជា​មេដឹកនាំ​របស់​អឹ​រ៉ុ​ប​, លោកស្រី Merkel បាន​និយាយថា លោកស្រី​សង្ឃឹមថា ការចាកចេញ​របស់លោក​ស្រី​នឹង​បញ្ចប់​ការប្រយុទ្ធ​គ្នា​នៅក្នុង​ក្រុមចម្រុះ​របស់លោក​ស្រី​ហើយ​អនុញ្ញាតិ​ឲ្យ​វា​ផ្តោតលើ​ការគ្រប់គ្រង​។​

លោកស្រី​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​របស់លោក​ស្រី​ថា “​ថ្ងៃនេះ វា​ដល់ពេល​ដើម្បី​ចាប់ផ្តើម​ជំពូក​ថ្មី​ហើយ​”​។​

លោកស្រី​បាន​និយាយថា បរាជ័យ​ការបោះឆ្នោត​ដូច​កាលពី​ថ្ងៃអាទិត្យ​នៅ​រដ្ឋ​ភាគ​ខាងលិច Hesse គឺជា​ចំណុច​របត់​នៃ​ការងារ​ប៉ុន្តែ​នៅក្នុង​នោះ​វា​អាចជា​ឱកាស​មួយ​សម្រាប់​គណបក្សនយោបាយ​សំខាន់ៗ​របស់​ប្រទេស​អាល្លឺម៉ង់​រួមទាំង​របស់លោក​ស្រី​ផ្ទាល់​ផងដែរ​ដើម្បី​ស្វែងរក​មធ្យោបាយ​មួយ​ឆ្ពោះទៅមុខ​។​

លោកស្រី​អធិការបតី​វ័យ​៦៤​ឆ្នាំ​រូបនេះ​នឹង​រៀបចំ​ការចាកចេញ​ពី​នយោបាយ​របស់លោក​ស្រី​ដោយ​បោះបង់​ការដឹកនាំ​របស់​គណបក្ស Christian Democratic Union របស់លោក​ស្រី​ជា​លើកដំបូង​បន្ទាប់ពី​រយៈពេល​១៨​ឆ្នាំ​នៅពេលដែល​តំណែង​នេះ​នឹងដាក់​សម្រាប់​ការបោះឆ្នោត​ឡើងវិញ​នៅក្នុង​ខែធ្នូ​។​

លោកស្រី Merkel ដែល​បាន​ដឹកនាំ​ប្រទេស​អាល្លឺម៉ង់​អស់​រយៈពេល​១៣​ឆ្នាំ​បាន​និយាយថា លោកស្រី​នឹងមិន​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​លើក​ក្រោយ​របស់​ប្រទេស​ឬក៏​មិន​ចង់​បន្ត​អាណត្តិ​របស់លោក​ស្រី​ជា​អធិការបតី​ទេ​នៅពេល​អាណត្តិ​ទី​៤​របស់​លោកស្រី​បញ្ចប់​ក្នុង​ឆ្នាំ​២០២១​។​

យ៉ាងតិច​មាន​បេក្ខជន​ចំនួន​បួន​នាក់​បានប្រកាស​ពី​ចំណាប់អារម្មណ៍​របស់​ពួកគេ​នៅក្នុង​ការងារ​របស់លោក​ស្រី Merkel បន្ទាប់ពី​លោកស្រី​បានធ្វើការ​ប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី​បាន​ប្រាប់​ឈ្មោះ​អ្នក​ស្នង​តំណែង​ឡើយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu