Ad Code

ព្រឿង សុជាតិ ចាញ់ Nuth Kor.​ទឹក​១ ខណៈ​អ៊ូច ធា​រិ​ទ្ធ ចាញ់​Yodpayak​ត្រឹម​ពិន្ទុ



អ្នក​ប្រដាល់​ព្រឿង សុជាតិ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ បាន​វាយ​ចាញ់ អ្នក​ប្រដាល់​ថៃ Nuth Kor.Kesanon ក្នុង​ទឹក​ទី​១ ក្នុង​ការជួប​ប្រកួត​ជម្រុះ​ជុំ​ទី​៣ ដណ្តើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ថ្មី​ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃអាទិត្យ​ទី​២១ ខែ​​តុលា​ ឆ្នាំ​២០១៨។

Nuth Kor. បានធ្វើអោយ​ព្រឿង សុជាតិ​ត្រូវ​អាជ្ញាកណ្តាល​រាប់​ដល់​១០ ខណៈ​ដែល​ការប្រកួត​ទើបបាន​ប្រហែល​១​នាទី​នោះ ។ ការ​ចាញ់​លើក​នេះ​ទៀត ព្រឿង សុជាតិ ទំនងជា​អស់​ឪ​កាស​បាន​ឡើងទៅ​ប្រកួត​នៅ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ ព្រោះ​ចាញ់​៣​ជុំ​ទៅហើយនោះ ។​ចំណែក Nuth Kor​ពូ​ល​កីឡាករ​ថៃ បើទោះបី​ឈ្នះ​មួយ​ប្រកួត​នេះ​ក្តី ក៏​គេ​មិន​ប្រាកដថា​បាន​ឡើងទៅ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ ត្បិត​ក្នុង​៣​ជុំ​កន្លង​នេះ គេ​ឈ្នះ បាន​១​ប្រកួត និង​ចាញ់​២​ប្រកួត ។​

ចំពោះ អ៊ូច ធា​រិ​ទ្ធ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​Yodpayak Kor.Adisorn ដោយ​ពិន្ទុ​នោះ គឺជា​ការប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ប៉ុណ្ណោះ ។ អ្នក​ប្រដាល់​ថៃ Yodpayak Kor.Adisorn គេ​ជា​សមាសភាព​គូ​ខ្សែក្រវាត់​ម្នាក់​ដែរ គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ​រិ​ទ្ធ ភូ​លូ ក្លិប​អាណាចក្រ​គុន​ខ្មែរ សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ទី​៣​នេះ តែដោយសារ​រិ​ទ្ធ ភូ​លូ គេ​មាន​របួស​ជើង​មិនអាច​ឡើង​ប្រកួត​បាន គណៈកម្មការ​បច្ចេកទេស ក៏​ប្តូរ​អោយ​អ៊ូច ធា​រិ​ទ្ធ​ឡើង​ប្រកួត​ជំនួស​វិញ ប៉ុន្តែ​ពុំមែន​ជាការ​ប្រកួត​ជម្រុះ​ខ្សែក្រវាត់​នោះទេ គឺជា​ការប្រកួត​ជាល​ក្ខណៈ​មិត្តភាព​អន្តរជាតិ​ប៉ុណ្ណោះ ។​

វ៉ាន់ វឿន អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិសាត់ បាន​ផ្តួល សង គង់ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា អោយ​សន្លប់​ក្នុង​ទឹក​ទី​៣ ដោយ​ស្នៀត​ជង្គង់​អុក​ចូល​ចុងដង្ហើម ។​

ដោយឡែក ការប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ កាលពី​ល្ងាច​ថ្ងៃទី​២០​តុលា នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នេះដែរ អ្នក​ប្រដាល់​កម្ពុជា​ក៏​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​ទាំងពីរ​នាក់​ដែរ ។​

ក្នុងនោះ វង្ស ណ​យ អ្នក​ប្រដាល់​ក្លិប​កុលបុត្រ​គុន​ខ្មែរ​ខណ្ឌទួលគោក បាន​វាយ​ចាញ់ Kamlaipetch ដោយ​ពិន្ទុ ។ វង្ស ណ​យ គេ​ឡើង​សងសឹក Kamlaipetch តែ​សងសឹក​មិនបាន​សម្រេច​នោះឡើយ ។​

ចំណែក ប៉ោ ភា​រិ​ទ្ធ​ឬ​យ៉េន ឌី​ណា អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​វិញ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Fanimit Phran ដោយ​ពិន្ទុ​ដែរ ក្នុង​ការជួប​ប្រកួត​គ្នា​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។​នៅក្នុង​ការប្រកួត​គ្នា​៥​ទឹក​នោះ ប៉ោ ភា​រិ​ទ្ធ បាន​មានប្រៀប​លើ​Fanimit Phran តែមួយ​ទឹក​ដំបូង​ប៉ុណ្ណោះ ខណៈ​ដែល​៤​ទឹក​ចុងក្រោយ គឺ​ចាញ់​ប្រៀប​ថៃ​តែម្តង ដែល​ធ្វើអោយ​ចប់​ការប្រកួត​៥​ទឹក​ប៉ោ ភា​រិ​ទ្ធ​ចាញ់​Fanimit Phran​ដោយ​ពិន្ទុ​។​

ដោយឡែក ចាន់ គឹម​លន់ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​វាយ​ចាញ់​អេ រ៉ា​វ៉ាន់​ចាន់​រាជ អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា​ដោយ​ពិន្ទុ ហើយ​អេ​លី​ត សុខ​ហេង​អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ បាន​ប្រកួត​ឈ្នះ រិ​ទ្ធ សារ៉ន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ក្នុង​ទឹក​ទី​៤៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu