Ad Code

ចិន​រិះគន់​ការអត្ថាធិប្បាយ “​ព្យាបាទ​” របស់លោក Pompeo នៅ​អាមេរិក​ឡាទីន​ស្របពេល​មានការ​ប្រកួតប្រជែង​ឥទ្ធិពល



ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​រិះគន់​យ៉ាងខ្លាំង​ដល់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo នៅ​ថ្ងៃ​ចន្ទ​ បន្ទាប់ពី​លោក​បានធ្វើការ​អត្ថាធិប្បាយ​នៅ​តំបន់​អាមេរិក​ឡាទីន​ ដែល​លោក​បាន​ព្រមាន​អំពី​ហានិភ័យ​លាក់បាំង​នៃ​ការស្វែងរក​ការវិនិយោគ​របស់​ចិន​ចំពេល​មានការ​ប្រយុទ្ធ​គ្នា​កាន់តែខ្លាំង​ឡើង​អំពី​ឥទ្ធិពល​នៅក្នុង​តំបន់​នេះ​។​

លោក Pompeo បាន​ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អាមេរិក​ឡាទីន​កាលពី​ចុង​សប្តាហ៍​ដោយ​លោក​បាន​ជួប​ជាមួយ​ប្រមុខរដ្ឋ​នៅ​ប្រទេស​ប៉ា​ណា​ម៉ា​និង​ម៉ិ​ក​ស៊ិ​ក​។ លោក Pompeo បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​ថា “​នៅពេល​ប្រទេស​ចិន​មក​ហៅ វា​មិនមែនជា​រឿង​ល្អ​ដល់​ប្រជាពលរដ្ឋ​របស់​អ្នក​ទេ​”​។​

លោក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​នៅ​ទីក្រុង Mexico City ថា “​នៅពេលដែល​ពួកគេ​បង្ហាញខ្លួន​ជាមួយ​កិច្ចព្រមព្រៀង​ដែល​ហាក់ដូចជា​ល្អ​នោះ ជាការ​ពិត​វា​ជា​ករណី​ដែល​ពួកគេ​ពិតជា​មាន​”​។​

នៅក្នុង​អត្ថបទ​វិចារណកថា​មួយ​នៅ​ថ្ងៃ​ចន្ទ សារព័ត៌មាន​ចិន China Daily បាន​ចុះផ្សាយ​ថា ការអត្ថាធិប្បាយ​របស់​លោក Pompeo គឺ “​ល្ងង់ខ្លៅ​និង​ព្យាបាទ​” និង​ថា ការរិះគន់​ដែលថា​ម​ហិ​ច្ឆិ​តា​លើ​គំនិត​ផ្ដួចផ្ដើម​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែក្រវ៉ាត់​និង​ផ្លូវ​របស់ខ្លួន​កំពុង​បង្កើត​អន្ទាក់​បំណុល​នៅក្នុង​ប្រទេស​ដទៃទៀត​នោះ​គឺជា​ការខុស​ឆ្គ​ង់​។​

ប្រទេស​ចិន​កំពុង​បង្កើន​ឥទ្ធិពល​នៅក្នុង​តំបន់​អាមេរិក​ឡាទីន​ដែល​សម្បូរ​ទៅដោយ​ធនធាន​ដែលជា​ហេតុ​បង្កើន​ការព្រួយបារម្ភ​ដល់ទី​ក្រុង​វ៉ាស៊ីនតោន​ថា មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២​របស់​ពិភពលោក​មួយ​នេះ​កំពុង​ចាប់យក​ឥទ្ធិពល​នៅក្នុង​តំបន់​នេះ​ចំពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​តានតឹង​រវាង​ប្រទេស​ទាំងពីរ​។​

លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​ជំរុញ​ផែនការ​នេះ​ដើម្បី​ពង្រីក​ច្រករបៀង​ពាណិជ្ជកម្ម​ស្រប​ជាមួយ​គម្រោង “​ផ្លូវ​សូត្រ​” សម័យ​ទំនើប​ដែល​ត​ភ្ជាប់​អាស៊ី អឺរ៉ុប​និង​អាហ្វ្រិក​ដោយ​ប​ញ្ចូ​ន​ឥណទាន​ទៅជា​ការស្ថាបនា​ផ្លូវថ្នល់ ផ្លូវដែក​និង​កំពង់ផែ​ក្នុង​គម្រោង​ផ្ដួចផ្ដើម​ហេដ្ឋារចនាសម្ព័ន្ធ​ទឹកប្រាក់​មួយ​ពាន់​ពាន់​លាន​ដុល្លារ​។​
​លោក Pompeo បាន​និយាយថា សហរដ្ឋអាមេរិក​ស្វាគមន៍​ការប្រកួតប្រជែង​ពី​ប្រទេស​ចិន​ប៉ុន្តែ​បាន​រិះគន់​អំពី​កង្វះ​តម្លាភាព​នៅក្នុង​សហគ្រាស​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​។​

នៅក្នុង​សេចក្តីអធិប្បាយ​ដែល​បាន​ធ្វើឡើង​ក្នុងប្រទេស​ប៉ា​ណា​ម៉ា លោក​បាន​និយាយថា បណ្តា​ប្រទេស​នានា​គួរតែ “​បើកភ្នែក​ឲ្យ​ធំៗ​” នៅពេល​ខ្លួន​ទទួល​ការវិនិយោគ​របស់​ចិន​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu