សហព័ន្ធកីឡាវាយកូនឃ្លីលើតុ(ប៉េងប៉ុង)បានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៧ នាក់ទៅចូលរួមការប្រកួតពានរង្វាន់ចិន-អាស៊ានផ្លូវសូត្របុរាណ ២០១៨“The Road silk Cup China-ASAEN Table Tennis Tournament 2018 ” ដែលប្រព្រឹត្តិទៅនៅថ្ងៃ ទី២៧ដល់២៨ ខែតុលា ឆ្នាំ២០១៨ នាទីក្រុង Jingix ប្រទេសចិន។
ចំពោះកីឡាករ-កីឡាការិនីដែលត្រូវចេញទៅប្រកួតនោះ រួមមាន៖កីឡាករ សឹង តុលា កីឡាករ សារៈ ស៊ូព្រឹង កីឡាករ ប៊ុន វិសាល កីឡាករ ឡាយ ភក្តី កីឡាការិនី ខៀវ ចិន្តារ័ត្ន កីឡាការិនី លាវ ចន្ធី និងកីឡាការិនី ប៊ុន ស្រីពៅ។
លោកឃុន ផាន់និត ជាគ្រូជំនួយបង្វឹកកីឡាថ្នាលបាននិយាយថា ការប្រកួតលើកនេះ ដែលមានការចូលរួមចំនួន១០ប្រទេសនៅតំបន់អាស៊ាននិងបណ្តាខេត្តធំៗចំនួន៣ទៀត។
ចំណែកខាងកម្ពុជាយើងចូលរួមលប្រកួតតែមួយវិញ្ញាសាទេ គឺវិញ្ញាសាជាក្រុមដោយមានកីឡាករកីឡាការិនីចូលរួមប្រកួតជាមួយនឹងគ្នា ហើយការប្រកួតជុំទី១កីឡាករប្រកួតទល់នឹងកីឡាករ។
លោកបានបន្តថា ជុំទី២កីឡាការិនីប្រកួតនឹងកីឡាការិនីជុំទី៣ប្រកួតជាក្រុមជុំទី៤ការប្រកួតឯកត្តជននារីដោយឡែកជុំទី៥ខាងកម្ពុជាមានសិទ្ធិជ្រើសរើសកីឡាការិនីក្រុមប្រទេសផ្សេងហើយក្រុមប្រទេសគេមានសិទ្ធិជ្រើសរើសកីឡាការិនីក្រុមប្រទេសកម្ពុជាម្នាក់ដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments