Ad Code

ជន​អន្តោប្រវេសន៍​ហុង​ឌូ​រ៉ា​ស ​ផ្គើន​នឹង​ការព្រមាន​របស់​លោក​Trump ដោយ​បន្ត​ដំណើរ​ទៅ​ភាគ​ខាងជើង



ជនអន្តោប្រវេសន៍​ហុង​ឌូ​រ៉ា​ស​រាប់ពាន់នាក់​បាន​ដើរ​ក្បួន​ទៅ​ភាគ​ខាងជើង​កាលពី​ថ្ងៃ​ពុធ​ក្នុងការ​ប៉ុនប៉ង​ដើម្បី​ឈានទៅដល់​សហរដ្ឋអាមេរិក​ដែល​នេះ​ជាការ​ផ្គើន​ទៅនឹង​ការគំរាមកំហែង​ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដែលថា​ឈប់​ផ្តល់ជំនួយ​ដល់​ប្រទេស​ណា​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ឆ្លងកាត់។

លោក Trump ដែល​កំណត់​គោលដៅ​លើ​ប្រទេស​ហុង​ឌូ​រ៉ា​ស ហ្គា​តេ​ម៉ា​ឡា​និង​អែល​សាល់​វ៉ា​ឌ័​រ​កាលពី​ថ្ងៃ​អង្គារ​បាន​បន្ត​ការវាយប្រហារ​របស់គាត់​លើ​ក្បួន​មនុស្ស​នៅ​ថ្ងៃ​បន្ទាប់​ដោយ​និយាយថា វា​គួរតែ​ជា​បញ្ហាសំខាន់​សម្រាប់​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នាពេលខាងមុខ។

ដោយ​ហត់នឿយ​នឹង​ការធ្វើដំណើរ​រយៈពេល​ច្រើន​ម៉ោង​ក្រោម​កំដៅ​ព្រះអាទិត្យ​និង​ភ្លៀង​ធ្លាក់​, ជនជាតិ​ហុង​ឌូ​រ៉ា​ស​មួយក្រុម​ដែលមាន​គ្នា​ប្រហែល​មួយ​ពាន់​នាក់​បាន​ចូល​ជ្រកកោណ​ក្នុង​ជម្រក​មួយ​ដែល​ឧបត្ថម្ភ​ដោយ​ព្រះវិហារ​មួយ​នៅ​កណ្តាល​រដ្ឋធានី​របស់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​។​

លោក Denis Contreras ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ហុង​ឌូ​រ៉ា​ស​ជាមួយ​បងស្រី​និង​ក្មួយ​ស្រី​ពីរ​នាក់​របស់គាត់​បាន​និយាយថា “​នេះ​គឺជា​ការចាប់ផ្តើម​នៃ​ការធ្វើដំណើរ​ដែល​កំពុង​កើតមាន​ពីព្រោះ​យើង​មិនអាច​ទ្រាំទ្រ​នឹង​អំពើហិង្សា​បាន​ច្រើន​ទៀត​ទេ​”​។​

លោក Contreras បាន​និយាយថា នឹងមិន​វិលត្រឡប់​ទៅកាន់​ប្រទេស​អាមេរិក​កណ្តាល​របស់​គាត់​វិញ​ទេ​ដែល​គាត់​និយាយថា ត្រូវបាន​ញាំញី​ដោយ​ភាពក្រីក្រ​និង​អំពើ​ហឹ​ង្សា​។ លោក​បាន​និយាយថា ការចាកចេញ​ពី​ប្រទេស​នេះ​គឺជា​រឿង​ល្អ​ហើយ​ការវិលត្រឡប់​ទៅវិញ​នឹង​ក្លាយជា​ការកាត់ទោស​ប្រហារជីវិត​។​

គោលបំណង​របស់​ពួកគេ​គឺ​ដើម្បី​ទទួលបាន​ភាពរឹងមាំ​និង​បន្ត​ឆ្ពោះទៅកាន់​ព្រំដែន​ជាប់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

ក្រុមទី​ពីរបាន​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​ទៅកាន់​ប្រទេស​ហ្គា​តេ​ម៉ា​ឡា​នៅ​រសៀល​ថ្ងៃ​ចន្ទ​ហើយ​បាន​ទៅដល់​ទីក្រុង Esquipulas ។​
យោងតាម​មន្ត្រី​អន្តោប្រវេសន៍​អែល​សាល់​វ៉ា​ឌ័​របា​ន​ឲ្យ​ដឹងថា មួយ​ភាគបី​នៃ​ជនជាតិ​ហុង​ឌូ​រ៉ា​ស​ជាង​៤០០​នាក់​ក៏បាន​ឆ្លងកាត់​ប្រទេស​អែល​សាល់​វ៉ា​ឌ័​រ​ដើម្បី​ចូលរួម​ផងដែរ​៕ AFP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu