Ad Code

ជម្រុះ​ខ្សែក្រវាត់​Wurkz សប្តាហ៍​ទី​៣ ៖ ពុទ្ធ ឆាយ​រិ​ទ្ធ​ជួប Keo Kongvang ឯ មា​ជ សុខ​រ៉ា ជួប Keng Kat



ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Wurkz ទម្ងន់​៦៧​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍ SEA TV នា​រសៀល​ថ្ងៃអាទិត្យ​ទី​០៧ ខែ​​តុលា ឆ្នាំ​២០១៨​នេះ ជា​ការ​ប្រកួត​សប្តាហ៍​ទី​៣ ជុំ​ទី​២ រវាង​អ្នក​ប្រដាល់​កម្ពុជា ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា និង​អ្នក​ប្រដាល់​ថៃ Keo Kongvan ហើយ​អ្នក​ប្រដាល់ កម្ពុជា​មា​ជ សុខ​រ៉ា ក្លិប​តា​ព្រហ្ម​មានជ័យ និង អ្នក​ប្រដាល់​ថៃ Keng Kat។

សម្រាប់​ជំនួប​ក្នុង​ជុំ​ទី​២​នេះ រវាង​ពុទ្ធ ឆាយ​រិទ្ធី និង Keo Kongvan នេះ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។ ឆាយ​រិទ្ធី និង Keo Kongvan នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ ហើយ​មាឌ និង​កម្ពស់ ក៏​ប្រហែល​គ្នា​ដែរ ដោយ​ថៃ​គេ​មាន​កម្ពស់​១,៧០​ម៉ែត្រ ខ​ណះ ពុទ្ធ ឆាយ​រិទ្ធី គេ​១,៧១ ម៉ែត្រ ។​

Keo Kongvan គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៨៦​លើក ឈ្នះ​៦៨​លើក ចាញ់​១៦​លើក និង ស្មើ​០២​លើក ។​ចំណែក ពុទ្ធ ឆាយ​រិទ្ធី គេ​មាន​កំនត់ត្រា​ប្រកួត​១០៨​លើក ឈ្នះ​៨៣​លើក ចាញ់​២៣ លើក និង​ស្មើ​០២​លើក។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ ។​គួរ​បញ្ជាក់ថា ឆ្លងកាត់​មួយ​ប្រកួត​កន្លងមក ឆាយ​រិទ្ធី បាន​១​ពិន្ទុ​(​ចាញ់​) ហើយ Keo Kongvan បាន​៣​ពិន្ទុ​(​ឈ្នះ​) ។​

ចំពោះ​ការជួបគ្នា​រវាង​មា​ជ សុខ​រ៉ា និង Keng Kat វិញ ប្រហែលជា​មិន​ពិបាក​ទស្សន៍ទាយ​នោះទេ ។ ត្បិត​ថា អ្នក​ប្រដាល់ Keng Kat ល្អ​និង​ខ្លាំង​ជាង​មា​ជ សុខ​រ៉ា បើតាម​ការកត់សម្គាល់​ការប្រកួត​របស់​ពួកគេ​កាលពីពេល​កន្លងមក​នោះ ។​

មា​ជ សុខ​រ៉ា ទោះបី​គេ​ជា​ជើង​ខ្លាំង​ជើងចាស់​ក្តី តែ​កម្រិត​សមត្ថភាព​បច្ចេកទេស​របស់គេ​គឺ​មិន​ដល់​ថៃ​នោះទេ ។ សុខ​រ៉ា គេ​មាន​ស្នៀត​ប្រដាល់​ល្អ របៀប​វាយ​របស់គេ​ក៏​ល្អ​ដែរ ហើយ​ថែមទាំង​វាយ​មាន​ភាពរហ័សរហួន​ទៀតផង តែ​កម្លាំង​ទឹកចិត្ត​របស់គេ​រាង​តូច​បន្តិច ។

ប៉ុន្តែ​យ៉ាងណា មា​ជ សុខ​រ៉ា ជួប Keng Kat នៅក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ជុំ​ទី​២​នេះ គេ​ប្រហែលជា​ពុំមាន​សំណាងល្អ​នោះទេ ព្រោះ Keng Kat ជា​អ្នក​ប្រដាល់​ថៃ​ជើងចាស់​និង​ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ច្រើន​នាក់​ហើយ ។​
Keng Kat គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​ចំនួន​១០៤​លើក ឈ្នះ​៩១ លើក ចាញ់​១២​លើក និង​ស្មើ​០១​លើក ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​របៀប​វាយ​ល្អ គឺ​វាយ​ដោយ​មិន​បង្ខំ គេ​វាយ​ចេញ​មួយៗ​តែ​ច្បាស់​ហើយ​វាយ​ចេញ​ភាគច្រើន​ចំ​គោលដៅ​បានល្អ ។ ដូច្នេះ ចាំមើល ការប្រកួត​ក្នុង​ជុំ​ទី​២​នេះ តើ​មា​ជ សុខ​រ៉ា អាច​យកឈ្នះ Keng Kat បាន​ឬ​អត់​នោះ ? ។​

ចំពោះ ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ សេន កុសល អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ នឹង​ឡើង​ប្រកួត​ជាមួយ​កូយ ឡាយ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​។ សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គេ​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា នរណា​ឈ្នះ នរណា​ចាញ់​នោះឡើយ ព្រោះថា​នេះ​ជាការ​ជួបគ្នា​លើកដំបូង​ប៉ុណ្ណោះ ។​

​កូយ ឡាយ គេ​ប្រកួត​លើកចុងក្រោយ​នេះ វាយ​ឈ្នះ​សុខ សុវណ្ណ​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២​ដោយ​ពិន្ទុ ឯ សេន កុសល ប្រកួត​ចុងក្រោយ​គេ​វាយ​ចា​ញ៉​អ្នក​ប្រដាល់​ស្រករ​ក្រោយ​លន បញ្ញា អ្នក​ប្រដាល់​ក្លិប​ក្រសួងការពារជាតិ ដោយ​ពិន្ទុ​។

សេក វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប នឹង​ជួប​ប្រកួត​ជាមួយ គ្រី សុខ​លីន អ្នក​ប្រដាល់​ជើង​ថ្មី ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម​។​ពួកគេ​ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក ។ ចាំមើល រវាង​សេក វ​ណ្ណះ និង គ្រី សុខ​លីន នេះ តើន​រណា​ឈ្នះ ?៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu