Ad Code

ព្យុះ​ទី​ហ្វុ​ង Yutu វាយប្រហារ​ប្រទេស ហ្វីលីពីន



ព្យុះ​ទី​ហ្វុ​ង​មួយ​ដែល​បណ្តាល​ឲ្យ​មានការ​បំផ្លិចបំផ្លាញ​នៅក្នុង​កោះ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​មួយចំនួន​បាន​បណ្តាល​ឲ្យ​មានការ​បាក់​ដី​នៅ​ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​អង្គារ​ដោយ​នាំមក​នូវ​ខ្យល់​បក់​យ៉ាងខ្លាំង​និង​គ្រោះទឹកជំនន់​ព្រមទាំង​ការបាក់​ដី​នៅក្នុង​ខេត្ត​ភាគ​ខាងជើង​ផងដែរ​។​

ភ្នាក់ងារ​ឧតុនិយម​រដ្ឋ PAGASA បាន​និយាយថា ជាមួយ​ល្បឿន​ខ្យល់​១៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​, ព្យុះ​ទី​ហ្វុ​ង Yutu កំពុងធ្វើដំណើរ​ឆ្លងកាត់​កោះ Luzon ហើយនឹង​ចាកចេញ​ពី​ប្រទេស​នៅ​រសៀល​ថ្ងៃ​អង្គារ​។​

ព្យុះ Yutu ដែលមាន​ឈ្មោះ​ក្នុងស្រុក​ថា Rosita គឺជា​ព្យុះ​ទី​១៨​ដែល​វាយប្រហារ​ប្រទេស​ហ្វីលីពីន​ក្នុងឆ្នាំនេះ​និង​បាន​កើតឡើង​ត្រឹមតែ​៦​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង Mangkhut បាន​ទម្លាក់​ទឹកភ្លៀង​យ៉ាងខ្លាំង​នៅលើ​កោះ Luzon ដោយ​បង្ក​ឲ្យ​បាក់​ដី​ដែល​បានសម្លាប់​មនុស្ស​ជាង​៧០​នាក់​។​

យ៉ាងណាក៏ដោយ មិនមាន​របាយការណ៍​ភ្លាមៗ​អំពី​ការខូចខាត​ឬ​អ្នកស្លាប់​និង​របួស​ទេ​។
​ប្រជាពលរដ្ឋ​នៅតាម​តំបន់ភ្នំ​និង​តំបន់ឆ្នេរ​មួយចំនួន​ត្រូវបាន​គេ​ជម្លៀស​ចេញពីផ្ទះ​របស់​ពួកគេ​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​មានការ​ព្រមាន​អំពី​ការបាក់​ដី​និង​ទឹករលក​កម្ពស់​រហូតដល់​ទៅ​បី​ម៉ែត្រ​។​

លោក Edgar Posadas អ្នកនាំពាក្យ​ការិយាល័យ​ការពារ​ស៊ីវិល​បាន​និយាយថា បុគ្គលិក​ពាក់​ឯកសណ្ឋាន​បាន​ឈរជើង​ដើម្បី​ជួយ​នៅក្នុង​បេសកកម្ម​សង្គ្រោះ​នានា​។​

ព្យុះ Yutu បាន​ចុះខ្សោយ​គួរ​ឲ្យ​កត់សម្គាល់​ចាប់តាំងពី​យប់​ថ្ងៃទី​២៤​ខែតុលា​មក​នៅពេលដែល​ព្យុះ​ទី​ហ្វុ​ង​ជាមួយ​កម្លាំង​ខ្យល់​២៧០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន​វាយប្រហារ​ដោយផ្ទាល់​ទៅលើ​កោះ Saipan និង Tinian ដែលជា​កោះ​ពីរ​នៃ​ប្រជុំ​កោះ Marianas ភាគ​ខាងជើង​របស់​សហរដ្ឋ​អាមេរិក​។​

វា​គឺជា​ព្យុះ​មាន​កម្លាំង​ខ្លាំង​បំផុត​ដែល​វាយប្រហារ​ប្រជុំ​កោះ​នេះ​ក្នុង​រយៈពេល​៥០​ឆ្នាំ​ហើយ​បានសម្លាប់​ស្ត្រី​ម្នាក់​និង​រងរបួស​ជាង​១៣០​នាក់​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu