ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាវេលា ៩ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ អញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន ៤០៨នាក់។ ពិធីសំណេះសំណាលនិងប្រគល់រង្វាន់នេះ ឡើងនៅវិមានសន្តិភាព។
សូមបញ្ជាក់ថាសម័យប្រឡង២០សីហា ឆ្នាំ២០១៨ កន្លងទៅនេះមានអ្នកប្រឡងជាប់ ៧៦.០៣៤ នាក់ ស្មើនឹង ៦៧.០៧ភាគរយ ។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨ នាក់។
ដើម្បីជាការលើកទឹកចិត្តដល់សិស្សពូកែកម្រិតនិទ្ទេស A សម្តេចតេជោ ហ៊ុន សែន តែងបានផ្តល់ឱកាសឲ្យពួកគេបានចូលជួបសំណេះសំណាលដោយផ្ទាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
Source: Kampuchea Thmey Daily
0 Comments