Ad Code

រដ្ឋបាល​រាជធានី​ភ្នំពេញ ​បួងសួង​សុំ​ម្ចាស់​ទឹក ​ម្ចាស់​ដី ដើម្បី ​សេចក្តី​សុខ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ អុំ​ទូក និង​ចែក​អំណោយ​ដល់​ចំណុះ​ទូក​នៅ​រមណីយដ្ឋាន​វត្តភ្នំ



ភ្នំពេញ​ ៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​រៀបចំ​ពិធី​បួងសួង​សុំ​សេចក្តីសុខ​ចម្រុងចម្រើន និង​សុំ​ពរ ជ័យ​តាមបែប​សាសនា​ពី​បារមី​លោកយាយ​ដូនពេញ​ ដែល​ជា​ស្ថាបនិក​រាជធានី​ភ្នំពេញ នៅ​រមណីយដ្ឋាន​វត្តភ្នំ​នា​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ដើម្បី​ឲ្យ​ពិធីបុណ្យ​នេះ​ប្រព្រឹត្តទៅ​ប្រកបដោយ​ក្តីសប្បាយ​រីករាយ និង​ជៀស ផុតពី​គ្រោះ​ចង្រៃ​ទាំងពួង​ដែល​ប្រុង​នឹង​បៀតបៀន ហើយ​ក្នុង​ឱកាស​នោះ​ក៏បាន​ចែក​អំណោយ​ដល់​ចំណុះ​ទូក​ផងដែរ។

ពិធី​នេះ​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ជា​អធិបតីភាព​លោក​ម៉ប់ សារិន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ តំណាងអោយ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ក្រោម​ឱវាទ និង​កីឡាករ​ចំណុះ​ទូក​ជាច្រើន​រយ​នាក់​ថែមទៀត។​

លោក​ម៉ប់ សារិន បាន​មានប្រសាសន៍ថា បុណ្យ​អុំ​ទូក​មាន​តាំងពី​សម័យ អង្គរ ពិសេស​នៅ​សម័យ​លង្វែក ទ័ពជើងទឹក​យើង​ខ្លាំង​។ ឆ្នាំនេះ​នឹងធ្វើ​ឡើង​ធំ ដោយសារ​ប្រទេស​យើង​មាន​សន្តិភាព​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន។ សម្រាប់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ក្នុង ព្រះរាជ​ពិធីបុណ្យ​អុំ​ទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំនេះ​ បាន​យកចិត្តទុកដាក់​ណាស់ រួម​ទាំង​កិច្ចការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ និង​ការរៀបចំ​តុបតែង​ភ្នំពេញ ឃើញ​ថា ​ល្អ​ណាស់​ពិសេស​នៅ​ពេល​យប់​មើល​ទៅ​ទាក់ទាញ​ភ្នែក​តែម្តង។

លោក​ម៉ប់ សារិន​ក្នុងឱកាស​នោះ​ក៏បាន​សូមអោយ​កីឡាករ​ទាំងអស់ ចេះ​ជួយ​គ្នា សាមគ្គីភាព​គ្នា រក្សា​អនាម័យ​ហូប​ស្អាត ផឹក​ស្អាត​ ដើម្បី​សុខភាព​យើង​ល្អ ឈាន​ទៅ​ដណ្ដើម​ជ័យជំនះ និង​បញ្ចប់​ព្រះរាជ​ពិធី​ទៅ​ទទួល​បាន​នូវ​រីករាយ​និង​ជោគជ័យ។

សូម​បញ្ជាក់​ថា រាជធានី​ភ្នំពេញ​មាន​ទូក​ចំនួន​៤៦​ទូក ក្នុង​នោះ​ប្រភេទ​ទូក​អុំ​បុរស មាន​ចំនួន​៣២​ទូក​,​ទូក​ចែវ​បុរស​មាន​៤​ទូក​,​ប្រភេទ​ទូក​ខ្នាត​អន្តរជាតិ​បុរស​មាន​១០​ទូក សម្រាប់​ចូលរួម​ប្រកួត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ដោយមាន​កីឡាករ កីឡា​ការ​នី សរុប​ចំនួន​៣២៣៤​នាក់​។​

ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្នាក់ជាតិ​ឆ្នាំនេះ សម្រាប់​ទូទាំងប្រទេស​ទូកង ដែល​ត្រូវ​ចូលរួម​ប្រកួតប្រជែង​មាន​ចំនួន​២៩៨​ទូក ខណៈ​ដែល​ឆ្នាំ​២០១៧​មាន​ទូក ង​ត្រឹមតែ​២៧០​ទូក និង មា​នទី​ឡាករ​ជិត​២​ម៉ឺន​នាក់​។ សម្រាប់​ប្រទីប​ឆ្នាំនេះ​មាន​ចំនួន​១៥ លើស​ពី​ឆ្នាំទៅ​ផងដែរ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu