Ad Code

ឈាម​ស្រែក​ ស្បែក​ហៅ​ ឃាតក​រឹតក​សម្លាប់​ស្ត្រី​ម្នា​ក់ នៅ​ស្រុក​ព្រះនេត្រព្រះ ​ត្រូវ​បាន​ឃាត់ខ្លួន​



បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ​ ឃាតក​ដែល​រឹតក​សម្លាប់​ស្ត្រី​ម្នាក់​ នៅ​ស្រុក​ព្រះនេត្រព្រះ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​នេះ។

លោក ខែម សុភ័ណ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់លោក​ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដោយមាន​ការ​សម្របសម្រួល​នីតិវិធី​របស់ លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ លើ​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​ ឈ្មោះ ឃូ​ន ឃី​ន អាយុ​៤៩​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ធ្វើការ​ស្រាវជ្រាវ​រ​ហូត​ដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ឈ្មោះ ប៊ុន សុខ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឈ្នួ​រ សង្កាត់​ឈ្នួ​រ​មានជ័យ ព្រះនេត្រព្រះ ខេត្តបន្ទាយ​មាន​ជ័យ។​

​លោក​បន្ត​ថា នៅមុខ​សមត្ថកិច្ច ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​សម្លាប់​ជនរងគ្រោះ​ប្រាកដ​មែន ព្រោះ​ខឹង​ជនរងគ្រោះ​ចាប់​ត្រី​ក្នុង​ស្រែ​របស់​ខ្លួន ធ្វើ​ឲ្យ​ខូចខាត​ស្រូវ​ក្នុង​ស្រែ។ ជនសង្ស័យ​ក្រោយ​ឃាត់ខ្លួន ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu