Ad Code

ម៉ូតូ​២​គ្រឿង​បុក​គ្នា រង​របួស​ធ្ងន់​ ស្ត្រី​ម្នាក់​បាក់ជើង​ឆ្វេង



ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រង​របួស​ធ្ងន់​បាក់ជើង​ឆ្វេង​ម្ខាង ខណៈ​ដែល​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ផុត​ទៅហើយ​បែរជា​ត្រូវបាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើក​បុក​ពេញទំហឹង​តែ​ម៉ូតូ​បង្ក​មិន​ខូច​ខាត​ ទើប​មានឱកាស​ជិះ​គេចខ្លួន​បាត់ស្រមោល​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ ថ្ងៃទី​០៥​ ខែវិច្ឆិកា ឆ្នាំ​២០១៨​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



ស្ត្រី​រងគ្រោះ ឈ្មោះ ស៊ុំ ណាត អាយុ​៥០​ឆ្នាំ បម្រើ​ការងារ នៅ​រោងចក្រ​សា​ប្រ៊ី​ណា ស្នាក់នៅ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ក្រាំង​ទំនប់ ឃុំចាន់សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។



តាម​សម្តី​ជនរងគ្រោះ បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​ជិះ​ម៉ូតូ ចេញពីផ្ទះ​ឆ្លងផ្លូវ​ជាតិ​លេខ​៤​ពី​ត្បូង​ទៅ​ជើង​ក្នុង​បំណង​ទៅ​ធ្វើ​ការងារ ហើយ​ខណៈ​ដែល​កំពុង​ឆ្លងផ្លូវ ផុត​ទៅ​ហើយ​បត់​ទៅ​លិច ស្រាប់​តែ​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​មួយគ្រឿង​ បើក​ក្នុង​ល្បឿន​លឿន​ពី​កើ​តទៅ​លិច​មក​បុក​ពេញទំហឹង​បណ្តាល​ដួល​រង​របួស​ រីឯ​ម៉ូតូ​បង្ក​មិន​ដួល​គ្មាន​របួស បាន​បើក​រត់គេច​ទៅ​បាត់​តែម្ដង​។



ក្រោយពេល​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្គ្រោះ របស់​អង្គភាព ៧១១​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​ជួយសង្គ្រោះ​ ចំណែក​ម៉ូតូ​ត្រូវ​បាន​ក្រុម​គ្រួសារ​យកទៅ​ទុក​នៅផ្ទះ​ជួសជុល​ដោយ​ខ្លួនឯង ខណៈ​ដែល​ភាគី​ខាង​ទៀត គេច​ទៅ​ចោល​បាត់​ទៅ​ហើយ​នោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu