Ad Code

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ជំរុញ​ដល់​អាជ្ញាធរ​តាម​បណ្តា​សង្កាត់​ ឲ្យ​ចុះ​ធ្វើ​សៀវភៅ​ស្នាក់​នៅតាម​ផ្ទះ​ប្រជាពលរដ្ឋ



ភ្នំ​ពេ​ញ ៖ លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ជំរុញ​ដល់​អាជ្ញាធរ​តាម​បណ្តា​សង្កាត់​ទាំង​៨​ឲ្យ​ចុះ​ធ្វើ​សៀវភៅ​ស្នាក់នៅ​ដែល​ត្រូវ​ផ្លាស់ប្តូរ​ពី​ខណ្ឌមានជ័យ​មក​ខណ្ឌ​ច្បារអំពៅ​វិញ​។

លោក​ចេង មុនី​រ៉ា បាន​មានប្រសាសន៍​សព្វថ្ងៃនេះ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ​ភាគច្រើន​ពុំ​ទាន់​ធ្វើការ​ផ្លាស់ប្តូរ​សៀវភៅ​ស្នាក់នៅ​ពី​ខណ្ឌមានជ័យ​មក​ខណ្ឌ​ច្បារអំពៅ​នៅឡើយ​ទេ​។ ការ​យឺតយ៉ាវ​ក្នុង​ការ​ធ្វើការ​ផ្លាស់ប្តូរ​សៀវភៅ​ស្នាក់នៅ​ គឺ​ប្រជាពលរដ្ឋ​យើង​មួយចំនួន​លោក​ខ្លាច​អាជ្ញាធរ​និង​នគរបាល​មណ្ឌល​ទាមទារ​ថ្លៃ​សេវា​ច្រើន​ហើយដោយ​សារ​ពួកគាត់​ពុំមានលទ្ធភាព​ក៏​ខក​ខានមក​ធ្វើ​សៀវភៅ​ ដូច្នេះ​ទេ​លោក​អភិបាលខណ្ឌ​បាន​ជំរុញ​ឲ្យ​លោក​ចៅសង្កាត់​ដឹកនាំ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សហការ​​ជាមួយ​មេភូមិ​ចុះទៅ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ហើយ​មិន​ត្រូវ​ទាមទារ​លុយ​ពី​គាត់​ឡើយ​។

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​បញ្ជាក់​ទៀត​ថា ​ចំពោះ​សៀវភៅ​ស្នាក់នៅ​គឺ​លោក​ចេញ​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ទិញ​យក​មក​ឲ្យ​នគរបាល​តាម​មណ្ឌល​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ដល់ផ្ទះ​តែម្តង​។

ក្នុង​នោះ​លោក​អភិបាលខណ្ឌ​បាន​ឧបត្ថម្ភ​ថវិកា​ដល់​នគរបាល​ម​ណ្ឌ​ល​ដែល​ចុះទៅ​ធ្វើតាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ទៀតផង​។​ លោក​អភិបាលខណ្ឌ​បានបញ្ជាក់​ទៀតថា ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​សង្កាត់​ចំនួន​៤​ ដែល​កាត់​ចេញពី​ការគ្រប់គ្រង​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ មក​រាជធានី​ភ្នំពេញ​ដែល​មួយចំនួន​មិនទាន់​ប្តូរ​សៀវភៅ​ពី​ស្រុក​កៀនស្វាយ​មក​ខណ្ឌមានជ័យ​តែ​ឥឡូវ​ត្រូវ​ប្តូរ​មក​ខណ្ឌ​ច្បារអំពៅ​វិញ​ផង​។ ដូច្នេះហើយ​ទើប​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ជំរុញ​ដល់​អាជ្ញាធរ​តាម​សង្កាត់​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ត្រូវ​ចុះទៅ​ធ្វើការ​ផ្លាស់​ប្តូរ​សៀវភៅ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​រួចរាល់​ទាំងអស់​ ដើម្បី​ទុក​ជូន​ប្រជាពលរដ្ឋ​លោក​បាន​ប្រើប្រាស់​តាមផ្លូវ​ច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu