Ad Code

ឃាត់​ខ្លួន​មនុស្ស​៣​នាក់ ក្នុង​ករណី​ផ្សេង​គ្នា



ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ មាន​បំណង​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ និង​២​នាក់​ទៀត​ប្រើ​ប្រាស់​ថ្នាំញៀន​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ រួមទាំង​វត្ថុតាង​មួយចំនួន​ផង​ដែរ​។

ហេតុការណ៍​នេះ​បានកើត​ឡើង​លើក​ទី​១ ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ​ថ្ងៃ​ទី​០៦ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​គ្មាន​លេខ ​​ក្រុម​៥ ភូមិ​ខ​.២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឫស្សី​កែវ​ ​ករណី​​ប៉ុនប៉ង​លួច​ទ្រព្យ​។ ក្នុង​ហេតុការណ៍​ខាង​លើ​នោះ​ដែរ ជនរងគ្រោះ​ឈ្មោះ​ លី ស្រី​ពៅ​ ភេទ​ស្រី​ អាយុ​៤៨​ឆ្នាំ ​ជនជាតិខ្មែ​មាន​ទីលំនៅ​កន្លែងកើតហេតុ ​មុខរបរ​លក់ដូរ​។

ចំណែក​ជនសង្ស័យ​ឈ្មោះ យ៉ា​ម៉ូ​ស្តា​ហ្វា​កា​ម៉ា​ល់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​ជនជាតិ​ខ្មែរឥស្លាម ​មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​គ្មាន​ក្រុមទី​៣ ភូមិ ខ​.,២ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ខណ្ឌ​ឫស្សីកែវ​ មុខរបរ​មិន​ពិតប្រាកដ ​ប្រើប្រាស់​គ្រឿងញៀន​អស់​រយៈពេល​០៣​ខែ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​នៅ​ថ្ងៃខែ​ឆ្នាំ​ខាងលើ​ ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​កំពុងតែ​ហូប​បាយ​នៅ​ខាង​ក្រោម​ផ្ទះ​ ស្រាប់តែ​លឺ​សំឡេង​ស័ង្កសី​ដែល​ជនសង្ស័យ​ជាន់​ ពេលនោះ​ម្ចាស់ផ្ទះ​ក៏មាន​ការសង្ស័យ​រ​ត់ទៅ​បើកភ្លើង​ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុងបើក​ទ្វារ​បន្ទប់​ខាងលើ​ផ្ទះ ​ក៏​ស្រែក​ផ្អើល​ឆោឡោ​ ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​ដែល​ល្បាត​នៅ​ជិត​កន្លែងកើតហេតុ​ក៏​ចុះ​អន្តរាគមន៍​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​តែម្ដង​។

ហេតុការណ៍​ទី​២​ នៅ​វេ​លា​ម៉ោង​១​រំលង​អធ្រាត្រ ​ឈានចូល​ថ្ងៃទី​០​៧ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ក្រុម​៨ ​ផ្លូវ​រថភ្លើង ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ ​ខណ្ឌ​ឫស្សី​កែវ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ត​ថា ​ក្នុង​កិច្ចប្រតិបត្តិការ​នេះ ​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​
ទី​១​-ឈ្មោះ ជា វ៉ាន់ នី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​កម្មករ ស្នាក់នៅ​ផ្ទះ​ជួល​ សង្កាត់​បឹង​កេងកង ខណ្ឌ​ចំការមន​។ ទី​២​-ឈ្មោះ ​យ៉ុ​ន តាន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ ​មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ ស្នាក់នៅ​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មករា អ្នក​ទាំង​២​សមត្ថកិច្ច​ឃាត់ខ្លួន​ករណី​ប្រើប្រាស់​គ្រឿងញៀន​។

សម្ភារៈ​ដកហូត​បាន​រួមមាន​ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់​តូច ម៉ូតូ​០១​គ្រឿង​ម៉ាក​SUZUKI LETS ពណ៌​ស​ ពាក់​ស្លាក​លេខ ភ្នំពេញ 1CA.1729។​

ក្រោយ​ឃាត់ខ្លួន ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ​និង​វត្ថុតាង ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សី​កែវ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu