Ad Code

ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​២​នាក់ ត្រូវ​ប៉ូលិស​បរ​កែវ​ឃាត់ខ្លួន​



​រតនគិរី ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បរកែវ បាន​ចុះបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ដោយធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ កាលពី​ល្ងាច​ថ្ងៃ​អង្គារ ១៣​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។​

នគរបាល​ស្រុក​បរ​កែវ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ទី​១-​ឈ្មោះ សេង ប៊ុនា អាយុ​៣២​ឆ្នាំ ជន​ជាតិ​ឡាវ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត ភូមិ​លំផាត់ ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្ត​រតនគីរី មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ស៊ើ​ង ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្ត​រតនគីរី។ និង​២-​ឈ្មោះ ប៉ុច ផល្លា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុក​កំណើត ភូមិ​បុស​ខ្នោ ឃុំ​បុស​ខ្នោ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម មាន​ទីលំនៅ​សព្វថ្ងៃ ភូមិ​ជ្រុង ឃុំ កក់ ស្រុក​បរកែវ ខេត្ត​រតនគិរី។

ក្នុង​នោះ ​សមត្ថកិច្ច​បាន​ដកហូត​សម្ភារៈ​មួយចំនួន​ដូចខាងក្រោម​ ម្សៅ​ថ្លា​ស ​ដែល​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ចំនួន​២៤​កញ្ចប់​តូច ​និង ១​កញ្ចប់​ធំ​ល្មម។ សម្ភារៈ​សម្រាប់​សេព និង​វេច​ខ្ចប់​គ្រឿង​ញៀន​មួយចំនួនធំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ ​រួមទាំង​វត្ថុតាង​ បាន​ឃាត់ខ្លួន​ និង​រក្សាទុក​បណ្ដោះអាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu