Ad Code

លេប​ថ្នាំ​ពន្យារកំណើត​ជិត​៣០​គ្រាប់ ប៉ង​សម្លាប់​ខ្លួន សំណាងល្អ​អាយុ​នៅ​ថ្លៃ​



​រតនគិរី​ ៖ ស្ត្រី​ម្នាក់ បានសម្រេច​ចិត្ត​លេប​ថ្នាំ​ពន្យារកំណើត​ចំនួន​២៨​គ្រាប់ ដើម្បី​ប៉ុនប៉ង​សម្លាប់​ខ្លួន តែ​ជីវិត​មិន​អស់ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព ផុត​ពី​គ្រោះថ្នាក់​។​

​ករណី​ប៉ុនប៉ង​លេបថ្នាំ​សម្លាប់ខ្លួន​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង០​៧​និង​៤៥​នាទី​យប់​ ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុង​ភូមិ​ចង ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី​។​

​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្ដូង​មាស​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​សម្រេចចិត្ត​លេបថ្នាំ​ពន្យារកំណើត​ចំនួន​២៨​គ្រាប់ ដើម្បី​ប៉ុនប៉ង​សម្លាប់​ខ្លួន ឈ្មោះ ក្លាន ភៀន អាយុ​៣៦​ឆ្នាំ ជនជាតិ​ច្រាយ មុខរបរ​កសិករ​។​

​បច្ចុប្បន្ន​ ស្ត្រី​រង​រងគ្រោះ​ កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស ដោយពេល​នេះ​មាន​អាការៈ​ធូរស្រាល​ប្រសើរ​ឡើងវិញ​ហើយ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu