Ad Code

ប្ដី​ចិត្តខ្លាំង ខឹង​ប្រពន្ធ​ទើប​នឹង​កូនខ្ចី ​ធាក់​ផង​ ទាត់​ផង​ បណ្ដាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​



​​បន្ទាយមានជ័យ ៖ ប្ដី​ចិត្តខ្លាំង​ម្នាក់ ​មិន​គិត​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​ គិតតែ​ជួបជុំគ្នា​ផឹក​រាល់​ថ្ងៃ ​ស្រាប់តែ​ពេល​ថ្មីៗ​នេះ​ មកពី​ផឹក​ស្រវឹង​ មិនដឹងថា​ខឹង​ប្រពន្ធ​ពី​រឿង​អី ​ស្រាប់តែ​មកដល់​ផ្ទះ​ វាយ​ប្រពន្ធ​ធាក់​ផង​ទាត់​ផង​ ទាំង​កូនខ្ចី​ បណ្ដាល​ឲ្យ​ប្រពន្ធ​របួស​យ៉ាង​ធ្ងន់​ ក្រោយពី​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​បាន​ស្លាប់​ចោល​កូន​ ទើបតែ​កើត​បាន​៣​ខែ។ ចំណែក​ប្ដី ​ពេល​ធ្វើ​សកម្មភាព​រួច​ កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​ឃាត់ខ្លួន​ភ្លាមៗ​ផង​ដែរ​។​

អំពើ​ឃោរឃៅ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​ព្រឹក ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

សមត្ថកិច្ច​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ជនដៃដល់​ដែលជា​ប្ដី​នោះ​មាន​ឈ្មោះថា ឈឿន ហៃ អាយុ​៣៩​ឆ្នាំ ​រស់នៅ​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ នៅ​មុនពេល​កើតហេតុ​នោះ ​ជនសង្ស័យ​ប្ដី​ចិត្តសាហាវ​ឃោរ​ឃៅ​មនុស្ស​ប្រមឹក មិនដែល​សូវ​ជួយ​រកស៊ី​ចិញ្ចឹម​ក្រុម​គ្រួសារ​ប៉ុន្មាន​នោះ​ទេ ​គិតតែ​ពី​ជុំ​គ្នា​ផឹក​ស្រា​ហើយ​នៅ​ពេល​ស្រវឹង​មកដល់​ផ្ទះ​រករឿង​ប្រពន្ធ​ ដោយសារតែ​ទាស់​ពាក្យ​សម្ដី​គ្នា​ខ្លាំង​ ធ្វើ​ឲ្យ​ប្ដី​ទ្រាំ​លែង​បាន ​ក៏បាន​បញ្ចេញ​កំហឹង​ទាត់​ផង​ ធាក់​ផង​ បណ្តាល​ឲ្យ​ប្រពន្ធ​របួសធ្ងន់ ​​ទើប​នឹង​កូនខ្ចី​បាន​៣​ខែ​ ក៏​ធ្វើ​ឲ្យ​ស្ត្រី​នោះ​ស្លាប់​តែម្ដង ខណៈ​ក្រុមគ្រួសារ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ចោល​កូន​ទើបតែ​អាយុ​បាន​៣​ខែ​។

​បច្ចុប្បន្ន ប្ដី​ ក្រោយពី​ធ្វើ​សកម្មភាព​ហើយ ​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ហើយ​បញ្ជូន​មក​ក្រុម​ជំនាញ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu