Ad Code

ជន​សង្ស័យ​​៣​នាក់ ​ប្រើប្រាស់​ឯកសណ្ឋាន​​ប៉ូលិស និង​អាវុធ​ខុសច្បាប់ ធ្វើ​សកម្មភាព​កាច់ក​​ម៉ូតូ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ



ព្រះសីហនុ​ ៖ ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នា​រសៀល ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ ប្រើប្រាស់​ឯកសណ្ឋាន​សមត្ថកិច្ច​ប៉ូលិស និង​អាវុធ ខុសច្បាប់ ចំនួន​០៣​នាក់ ដែល​​ជំនាញ​ធ្វើ​សកម្មភាព​កាច់ក​​ម៉ូតូ ទៅ សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

លោក​ឧត្ដមសេនីយ៍ត្រី​កុល ផា​លី ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ​ទទួល​ផែន ព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹង​ថា ជនជាប់សង្ស័យ​ ដែល​បាន​ចាប់​ខ្លួន​ខាងលើ មានឈ្មោះ​១. ឈ្មោះ ឈិន ពេជ្រ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ រត់​តាក់ស៊ី​។ ​ទី​២.​ឈ្មោះ សែម ចាន់ ធូរ ​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ។ ​ទី​៣. ឈ្មោះ គីម ថា​និ​ត ​ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​ជា​អ្នក​ពាក់​ឯកសណ្ឋាន​នគរបាល​ខុសច្បាប់​) រស់នៅ​ភ្នំពេញ​។​

ជនជាប់សង្ស័យ​ខាងលើ កាលពី​យប់​ទៀបភ្លឺ ថ្ងៃទី​១៧ ខែ វិច្ឆិកា ឆ្នាំ​២០១៨ បានធ្វើ សកម្មភាព លួច​កាច់ក​​ម៉ូតូ​មួយគ្រឿង របស់​ជនរងគ្រោះ​ម្នាក់ ម៉ាក ហុងដា ១២៥ ផលិត ឆ្នាំ ២០១៨ ព​ណ៌​ខ្មៅ​(​អត់​ស្លាកលេខ​) ស្ថិតនៅ​ភូមិ​១​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ​បានសម្រេច។ ជាមួយ​គ្នា​នេះ លោក ស្នងការ​រង កុល ផា​លី ក៏បាន ធ្វើការ​បញ្ជាក់​ផងដែរ​ថា ជនជាប់សង្ស័យ​ទាំង​០៣​នាក់​ខាងលើនេះ កាលពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក៏បាន​ធ្វើ​សកម្មភាព កាច់ក ម៉ូតូ​ម៉ាក zommer X ពណ៌​ក្រហម នៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ផងដែរ។

ក្រោយពេល​ចាប់​ខ្លួន សមត្ថកិច្ច​ប៉ូលិស​បានធ្វើការដក​ហូត ​វត្ថុតាង​ រួម​មាន អាវុធ​ខ្លី​មួយ ដើម ម៉ាក រ៉ូឡូ មាន​គ្រាប់កាំភ្លើង​ចំនួន​២​គ្រាប់ ខោអាវ​ឯកសណ្ឋាន​នគរបាល​ជាតិ​មួយ​ឈុត ដែក​កាច់ សោ​ក​ម៉ូតូ​មួយ​កំប្លេ និង​ម៉ូតូ​២​គ្រឿង៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu