ភ្នំពេញ ៖ នៅវេលាម៉ោង៨ និង៤៥ នាទីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសិក្ខាសាលាមួយស្តីពី "អ្នកនាំពាក្យ ឆ្ពោះទៅកាន់ប្រសិទ្ធភាព និងរួមជាមួយកិច្ចថែរក្សា និងលើកតម្កើងអធិបតេយ្យ ឯកភាព និងមោទនភាពជាតិរស់ឡើងវិញ" ដែលកម្មវិធីនេះរៀបចំនៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ប្រមាណ៦០នាក់ ដែលកម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងជំនាញមន្ត្រីអ្នកនាំពាក្យ និងប្រសិទ្ធភាពការងារឆ្លើយឆ្លងជាមួយបណ្ដាញសារព័ត៌មាន ពង្រឹងការងារឆ្លើយតប និងកិច្ចសហការជាមួយអ្នកសារព័ត៌មាន៕
Source: Kampuchea Thmey Daily
0 Comments