Ad Code

កម្លាំង​អាវុធហត្ថ​រាជធានី​ត្រៀម​ជាស្រេច​ក្នុង​កិច្ចការ​ទប់ស្កាត់​ការពារ​ និង ​សង្គ្រោះ​ពិសេស​បង្កើន​ភាព​កក់ក្តៅ​ជូន​ពលរដ្ឋ



ភ្នំពេញ ៖ ដើម្បី​បង្កើន​ភាពកក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ ក៏​ដូច​អ្នកដំណើរ​រួម​នឹង​ភ្ញៀវ​ជាតិ​អន្តរជាតិ​នោះ​កងកម្លាំង​ទាំងអស់​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ត្រៀម​រៀបចំ​ភារកិច្ច​ក្នុង​ការ​ទប់ស្កាត់ ការពារ​ និង ​សង្គ្រោះ​រួចជាស្រេច​ដោយ​ប្រចាំ​បញ្ជា​គ្រប់ពេលវេលា​រយៈពេល​២៤​ម៉ោង​លើ​២៤​ម៉ោង​។



នេះ​ជា​ការ​លើកឡើង​របស់​ម​ន្ត្រី​អាវុធហត្ថ​រាជធានី​ ខណៈ​ពេល​ដែល​ត្រៀម​ប្រចាំការ​គ្រប់ពេល​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។ ជាក់ស្ដែង​សកម្មភាព កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ថ្ងៃ​សុក្រ ៩​រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨​ថ្មីៗ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ម៉ោង​១៥និង៣០​នាទី ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ចេញ​ប្រតិបត្តិការ​បន្ទាន់​ខណៈ​ពេល​មាន​ករណី​អគ្គីភ័យ​កើត​ទ្បើង​នៅ​ចំណុច​ហាង​លក់ បាយ យ៉ា​មី​ម្ហូប​លឿន អតីត​ផ្សារ​ស៊ីដនី ផ្លូវ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា។



មន្ត្រី​ដដែល​បន្ត​ថា ម្ចាស់​ហាង​ដែល​រងគ្រោះ​ដោយ​ករណី​អគ្គីភ័យ​នោះ​មានឈ្មោះ វ៉ាង យ៉ុង​ឃុន ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ ជនជាតិ​ចិន គេច​ខ្លួន​បាត់​។ មូលហេតុ​បណ្តាល​មក​ពី​ធ្លាយ​ទុយោ​ធុង​ហ្គាស​ធ្វើ​ឲ្យ​ឆាបឆេះ​ខូចខាត សំភារៈ​ផ្ទះបាយ ទាំងស្រុង និង ធុង​ហ្គាស​ចំនួន​០៤។



​ប្រភព​បន្ត​ទៀត​ថា ​ក្រៅពី​ភារកិច្ច​ចំបង​ខាងលើ​នោះ​កម្លាំង​អាវុធហត្ថ​បាន​ក្រោកពីដំណេក​ពី​ព្រលឹម ហាត់ប្រាណ​ដើម្បី​សុខភាព ធ្វើ​អនាម័យ និង​បោស ជូត សំអាត ក្នុង​ទីបញ្ជាការ រួច​ងូតទឹក​ស្លៀកពាក់ រង់ចាំ​ទទួល​បទបញ្ជា​ជាប្រចាំ​ដើម្បី ចេញ​បេសកកម្ម ការពារ សន្តិសុខ សុវត្ថិភាព ហើយ​រួម​ទាំង​ជួយ​សម្រួល​ចរាចរ ជូន​បងប្អូន​ប្រជាពលរដ្ឋ គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ នៅ​តាម​ដងផ្លូវ និង​ភូមិសាស្ត្រ សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ។ សកម្មភាព​ហាត់​តៃ​ក្វាន់​ដូ (WTF) គ្រូ​បង្គោល​ខណ្ឌ ទាំង​១២ នឹង​ក៏​ដូច​ក្នុង​ទីបញ្ជាការ​ផងដែរ។



​ក្រៅពី​បេសកកម្ម​ការងារ​របស់​កម្លាំង​ក្នុង​ទីបញ្ជាការ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ ក៏បាន​បន្ត​ចេញ​ល្បាត​ការពារ សន្តិសុខ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំងនៅ​លើ​ដងផ្លូវ និង​ទាំង​កំពុង​នៅ​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន នាពេល​រាត្រី​ដោយ​ពុំ​ខ្លាច​ភាព​នឿយហត់​ក្នុងនាម​ជា​កម្លាំង​ពិសេស​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ​តែម្ដង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu