ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៣ ដែលទទួលបានឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់រយៈពេល ១០ ខែ ឆ្នាំ២០១៨ សរុប 6599ករណី ឃាត់ជនសង្ស័យ 13265នាក់ ក្នុងនោះ ស្រី 1112នាក់ ( ជនបរទេស 242នាក់ ស្រី 42នាក់ មាន 18សញ្ជាតិ ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ 4203ករណី ឃាត់មនុស្ស 7532នាក់ (ស្រី 785នាក់) និងប្រាស់ 2396ករណី ឃាត់ 5733នាក់ (ស្រី 327នាក់) ។ អនុវត្ដដីកា 199ដីកា ឃាត់ជនសង្ស័យ 192នាក់ (ស្រី 8នាក់) សារធាតុញៀនគ្រប់ប្រភេទ 519kg 378,73g កញ្ឆាក្រៀម 49kg 988g និង 156382ដើម។ សម្ភារៈចាប់យក រួមមាន រថយន្ដ 79គ្រឿង ម៉ូតូ 1862គ្រឿង ទូរស័ព្ទ 4989គ្រឿង ជញ្ជីង 328គ្រឿង អាវុធខ្លី 25ដើម និង អាវុធវែង 13ដើម។
លទ្ធផលអនុវត្តន៍ច្បាប់ប្រចាំឆមាសទី១ សរុប 3838ករណី ឃាត់មនុស្ស 7580នាក់ ស្រី 672នាក់ (ជនបរទេស 135នាក់ ស្រី 29នាក់ មាន 14សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង ដាំដុះ 2490ករណី ឃាត់ 4418នាក់ (ស្រី 473នាក់) និងប្រើប្រាស់ 1348ករណី ឃាត់ 3162នាក់ (ស្រី 199នាក់) ។ អនុវត្ដដីកា៖ 129ដីកា ឃាត់ 125នាក់ (ស្រី 6នាក់) សារធាតុញៀនគ្រប់ប្រភេទ 119Kg 349,66g កញ្ឆាក្រៀម 25kg 664g និង 125343ដើម។ សម្ភារៈចាប់យក រួមមាន រថយន្ដ 45គ្រឿង ម៉ូតូ 1051គ្រឿង ទូរស័ព្ទ 2821គ្រឿង ជញ្ជីង 108គ្រឿង អាវុធខ្លី 14ដើម និង អាវុធវែង 10ដើម។
ដោយឡែក បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៣ ប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ សរុប 6684ករណី ឃាត់មនុស្ស 13447នាក់ ស្រី 1123នាក់ (ជនបរទេស 242នាក់ ស្រី 42នាក់ មាន 18សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ 4254ករណី ឃាត់ 7643នាក់ (ស្រី 794នាក់) និងប្រើប្រាស់ 2430ករណី ឃាត់ 5804នាក់ (ស្រី 329នាក់) ។ អនុវត្ដដីកា 200ដីកា ឃាត់ 193នាក់ (ស្រី 8នាក់) សារធាតុញៀនគ្រប់ប្រភេទ 519kg 720,37g និង 120កញ្ចប់ កញ្ឆាក្រៀម 49kg 988g និង 156382ដើម ។ សម្ភារៈចាប់យក រួមមាន រថយន្ដ 79គ្រឿង ម៉ូតូ 1862គ្រឿង ទូរស័ព្ទ 4989គ្រឿង ជញ្ជីង 328គ្រឿង អាវុធខ្លី 25ដើម និង អាវុធវែង 13ដើម៕
Source: Kampuchea Thmey Daily
0 Comments