Ad Code

កើតរោគ​វិកលចរិត យក​ខ្សែ​អង្រឹង​បញ្ចប់​ជីវិត​ខ្លួនឯង​ទាំង​វ័យក្មេង​



រតនគិរី ៖ បុរស​ម្នាក់ កើត​ជំងឺ​វិកលចរិត បាន​ធ្វើ​អត្តឃាត​ខ្លួនឯង ដោយ​ចង.ក​នឹង​ខ្សែ​អង្រឹង​នៅ​លើ​ដើម​ឈើ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​អង្គារ ១៣​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​កា​ជូ ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស។​

មន្ត្រី​នគរបាល​ស្រុក​អណ្ដូង​មាស​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ ឈ្មោះ ក្លាន ឡ​ត់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ជនជាតិ​ច្រាយ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ។

មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​ចេះតែ​ចង់​រត់​ចូល​ព្រៃ ក្រោយមក​ប្រជាពលរដ្ឋ បាន​ប្រទះ​ឃើញ​សាកសព​នៅ​ក្រោយ​ផ្ទះ​ប្រហែលជា​៦០​ម៉ែត្រ​តែម្តង។​

ករណី​នេះ​ បើ​តាម​ការ​បំភ្លឺ​ពី​បងប្អូន​អ្នកជិតខាង​ថា ដោយសារ​ជនរងគ្រោះ ឈ្មោះ ក្លាន ឡ​ត់​ បាន​កើត​រោគ​វិកលចរិត។​

​បច្ចុប្បន្ន សាកសព សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​រួចរាល់​ហើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu