ភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយ ដឹកអំបិលមួយគ្រឿង បុកគូថលុចស៊ីស ខូចខាតកំណាត់ក្រោយ រួចបួងចង្កូតមកឆ្វេងដៃ ឡើងទ្រូងផ្លូវទៅមុខលែងរួច កាលពីវេលាម៉ោង៧និង៤៩នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខការាស់សាំងសូគីមិច ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ3A 0284។
រថយន្តរងគ្រោះម៉ាកលុចស៊ីស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE 1061 អ្នកបើករថយន្តទាំង២នាក់មិនត្រូវបានស្គាល់ឈ្មោះឡើយ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ឃើញរថយន្តខាងលើ បើកស្របទិសគ្នាតាមបណ្ដោយផ្លូវជាតិលេខ៥ ពីជើងទៅត្បូង ដោយរថយន្តលុចស៊ីសរងគ្រោះ បើកមុខរថយន្តហ៊ីយ៉ាន់ដាយ ដឹកអំបិលបើកខាងក្រោយ លុះមកដល់ចំណុចកើតហេតុខណៈពេលរថយន្តលុចស៊ីសឈប់ស្កុប រថយន្តហ៊ីយ៉ាន់ដាយដឹកអំបិលជ្រុលបុកគូថក្រោយផ្នែកខាងឆ្វេងខូចខាត រួចបួងចង្កូតមកឆ្វេងដៃឡើងខឿនទ្រូងផ្លូវទៅមុខលែងរួច។
ក្រោយកើតហេតុ ភាគីរថយន្តបង្ក បានដោះស្រាយចេញថ្លៃជួសជុលរថយន្តលុចស៊ីសបញ្ចប់រឿងចំណែករថយន្តហ៊ីយ៉ាន់ដាយ ដឹកអំបិល ដោយប៉ះខឿនទ្រូងផ្លូវសាធារណៈរបស់រដ្ឋ ត្រូវបានសមត្ថកិច្ចជំនាញក្រុងវាស់វែងយកទៅរក្សាទុកនៅការិយាល័យជើងគោកដោះស្រាយពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments