Ad Code

ឪពុក​បង្កើត​រំលោភ កូនស្រី​ខ្លួន​ឯង​ត្រូវ​បែកការ​



ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​រកា បាន​ឃាត់ខ្លួន​ជន​ល្មោភ​កាម​ម្នាក់​ ពីបទ​រំលោភ​សេពសន្ថវៈ មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​(​អនីតិជន​អាយុ​០៤​ឆ្នាំ​) កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី នា​ថ្ងៃ​ទី​០៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ត្រពាំង​សំព័រ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

ជនសង្ស័យ​ល្មោភកាម​នេះ ​ឈ្មោះ ស្រ៊ុន ភាព ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវលំ ភូមិ​គោក​រកា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ ភ ស ន ភេទ​ស្រី អាយុ​៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កុមារ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ស្លាកស្នាម​បន្សល់ទុក​គ្មាន​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ វេលា​ម៉ោង​ប្រហែល​០៧​និង​៣០​នាទី ឈ្មោះ អៀម សាវឿន ដែល​ត្រូវជា​ជីដូន​របស់​ជនរងគ្រោះ​បាន​ចេញពី​ចំណុចកើតហេតុ​ខាង​លើ គោលបំណង​ទៅ​វត្ត​ឈូក​វ៉ា លុះ​ពេល​ត្រឡប់​វិញ​ឃើញ​ជនរងគ្រោះ​យំ ក៏​សួរ​ថា​មានរឿង​អី​បានជា​យំ ភ្លាម​នោះ​ជនរងគ្រោះ​បាន​ឆ្លើយថា​ ជនសង្ស័យ​ឈ្មោះ ស្រ៊ុន ភាព ដែល​ត្រូវជា​ឪពុក​បង្កើត​បាន​យក​ម្រាមដៃ និង​ប្រដាប់​ភេទ​របស់​គាត់​រុក​ចូល​ប្រដាប់​ភេទ​របស់ខ្ញុំ បន្ទាប់មក​ ឈ្មោះ ​អៀម សាវឿន ដែល​ត្រូវជា​ជីដូន​ក៏បាន​មើល​ប្រដាប់​ភេទ​របស់​ជនរងគ្រោះ​ឃើញ​មាន​ឈាម រួហើយ​រូបគេ​ក៏​មិន​បានមក​ដាក់ពាក្យ​បណ្ដឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​ភ្លាមៗ​នោះទេ​។

លុះ​មកដល់​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​៣០​នាទី ឈ្មោះ​អៀម សាវឿន ដែល​ត្រូវជា​ជីដូន​របស់​ជនរងគ្រោះ​បាន​ឃាត់ខ្លួន​ជនល្មើស​ប្រគល់ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​គោក​រកា​តែម្ដង។

យោងតាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ​ អៀម សាវឿន ដែល​ត្រូវជា​ជីដូន​បង្កើត​របស់​ជន​រងគ្រោះ និង​ចម្លើយ​សារភាព​របស់​ជ​ន​ល្មើស​ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​នោះ​។ បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​កសាង​សំណំ​រឿង​បញ្ជូន​ទៅ​តុលាការ​ទៅតាម​ផ្លូវច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu