Ad Code

ញៀន​សុរា ​ក្លា​សំដី ​កាប់​គ្នា​គ្មាន​ប្រណី ​ជាប់​ខ្នោះដៃ​អាល័យ​ស្នេហ៍



កណ្ដាល ​៖ ​ដោយសារ​ឥទ្ធិពល​ជាតិ​សុរា ធ្វើ​ឲ្យ​បុរស​ពីរ​នាក់​ ជា​ភូមិ​ផង​របង​ជាមួយ​បាន​ទាស់សំដី​គ្នា​ឈាន​ដល់​ការ​ប្រី​អំពើ​ហិង្សា​កាប់​ប្រហារ​គ្នា បណ្ដាល​ឲ្យ​មាន​របួស​រៀងខ្លួន​ចុងក្រោយ​ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​ទាំងពីរ​។​

នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បានឲ្យ​ដឹងថា ​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ថ្ងៃ ព្រហស្បតិ៍ ៨ កើត ខែ​កត្តិក ឆ្នាំ​ច សំរឹទ្ធ​ស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ២០​និង​០០​នាទី ចំណុច​ភូមិ ក្នុង​ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល​។​

នគរបាល​បាន​បញ្ជាក់​ថា ​ជន​បង្ក​ទាំងពីរ​ត្រូវ​បាន​ឃាត់ខ្លួន​គឺ ១-ឈ្មោះ ដោក ទីន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បើក​រថយន្ត មាន​ទីលំនៅ ភូមិ/ឃុំ កើតហេតុ​(​មាន​របួស​ក្បាល​០១​កន្លែង កដៃ​ឆ្វេង​០១​កន្លែង​), ២.​ឈ្មោះ ហេង ចាន់ណា ហៅ ញ៉ា​ញ់ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខ​របរ កសិករ មាន​ទីលំនៅ ភូមិ/ឃុំ កើតហេតុ​(​របួស​ក្បាល​០១​កន្លែង ពក​ថ្ងាស​០១​កន្លែង ជាំភ្នែក​ទាំង​សងខាង​)​។​

នគរបាល​បានឲ្យ​ដឹងថា មុនពេល​កើតហេតុ ​បុរស​ទាំងពីរ​នាក់ ​បាន​ផឹកស៊ី​កន្លែង​ផ្សេងគ្នា​ ដោយ​ផ្ទះ​នៅ​ជិតគ្នា មាន​ទំនាស់​ពាក្យសំដី​នឹង​គ្នា ពេលនោះ​ឈ្មោះ​ ហេង ចាន់ណា បាន​ទាញ​កាំបិត​ខ្វែវ​មក​កាន់ បន្ទាប់មក​ឈ្មោះ ដោក ទីន ស្ទុះ​មក​ចាប់​កាំបិត ​ព្រមទាំង​វាយ​ឈ្មោះ ហេង ចាន់ណា ត្រូវ​មុខជា​ច្រើន​ដៃ ឈ្មោះ ហេង ចាន់ណា បាន​រត់​ទៅយក​កាំបិតបុ័ងតោ ពី​ផ្ទះ​របស់ខ្លួន មក​កាប់​ឈ្មោះ ដោក ទីន ត្រូវ​ក្បាល​០១​កន្លែង និង​ត្រូវ​កដៃ​ឆ្វេង ០១​កន្លែង ហើយ​ឈ្មោះ ដោក ទីន ចាប់​កាំបិត​បាន​កាប់​ទៅ​ឈ្មោះ ហេង ចាន់ណា វិញ​ត្រូវ​ក្បាល​០១​កន្លែង។​

ពេលនោះ ​ឈ្មោះ ​ប៊​ន វិបុល និង​ឈ្មោះ មឿ​ន ថា ចូល​ចាប់​បំបែក ក្រោយមក​កម្លាំង ប៉ុស្តិ៍​ព្រែ​កតា​មាក់ ​និង​កម្លាំង​ផ្នែក​យុត្តិធម៌​ស្រុក​ បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់​កណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu